ផែនការអាជីវកម្ម
អាជីវកម្មនៅក្នុងសង្គមខ្មែរយើងភាគច្រើនមិនសូវមានផែនការអាជីវកម្ម ប៉ុន្មានទេ បើទោះបីជាអាជីវកម្មតាមបែបគ្រួសារ ឬអាជីវកម្មផ្លូវការតូចធំក្តី។ អ្នកខ្លះក៏មានផែនការអាជីវកម្មដែរ ប៉ុន្តែអ្នកខ្លះបង្កើតអាជីវកម្មបានជោគជ័យហើយ ទើបចាប់ផ្តើមសរសេរផែនការអាជីវកម្ម ហើយមានអ្នកខ្លះទៀតចាប់ផ្តើមសរសេរផែនការអាជីវកម្មមុននឹងបើកអាជីវកម្ម។ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ ផែនការអាជីវកម្មនៅតែមានអត្ថប្រយោជន៍បំផុតសំរាប់អាជីវកម្មលោកអ្នក ទោះជាបង្កើតវាមុន ឬក្រោយក្តី។ ពីព្រោះថា ផែនការអាជីវកម្មជាផែនទីគូសវាស់ផ្លូវឲ្យអ្នកដើរលើវិថីជំនួញដែលអ្នកចង់ទៅដល់ ហើយពេលអ្នកវង្វេងផ្លូវ អ្នកអាចមើលផែនទីនេះបាន។ មិនត្រិមតែប៉ុណ្ណោះ វាជួយដោះស្រាយបញ្ហាឲ្យអ្នកបានយ៉ាងច្រើនដោយមិនគួរនឹកស្មានដល់។ មានន័យថា ពេលខ្លះមិនចាំបាច់មានម្ចាស់ក្រុមហ៊ុនមកបញ្ជា ក៏បុគ្គលិកអាចធ្វើការបាន ឬដើរទៅរកគោលដៅបានដោយសំអាងលើផែនទីនេះ និងនិយាយដោយខ្លីថា ផែនការអាជីវកម្មនេះ។ ប្រសិនបើអ្នកចង់ស្វែងយល់អំពីផែនការអាជីវកម្ម កថាខ័ណ្ឌខាងក្រោមនេះនឹងបង្ហាញអំពីផ្នែកជារួមនៃ គំរោងផែនការអាជីវកម្ម គួបផ្សំនិងគន្លឹះពីពិភពពិត សំរាប់ការត្រិះរិះនូវរាល់ទិដ្ឋភាពទាំងអស់ នៃអាជីវកម្មរបស់អ្នក ។ ១. សេចក្តីសង្ខេប នេះជា…