ស្តេចគម្លង់៖ ​ប្រវត្តិសាស្ត្រ​ខ្លះៗទាក់ទងទៅនឹង ស្តេចគម្លង់ ឬ ព្រះគម្លង់

ស្តេចគម្លង់៖ ​ប្រវត្តិសាស្ត្រ​ខ្លះៗទាក់ទងទៅនឹង ស្តេចគម្លង់ ឬ ព្រះគម្លង់
គម្លង់ មកពីពាក្យឃ្លង់ជាជំងឺស្បែកដែលសភាពស្បែកឡើងគ្រើម ហើយលែងមានកាយវិញ្ញាណ ជំងឺនេះមិនមែនជាជំងឺតំណពូជទេ វាជាជំងឺឆ្លងតាម ទឹករងៃ រលាត់ស្បែក ការឆ្លងជំងឺនេះតាមផ្លូវដង្ហើមគឺមានភាគរយតិចតូច ហើយវាមិនចេញរោគសញ្ញាលឿនទេ វាសំងំនៅក្នុងរាងកាយមនុស្សពី៥ទៅ១០ឆ្នាំ។ នៅក្នុងប្រវត្តិសាស្រ្តកម្ពុជា មានលេចឡើងនូវរឿងនិទាន និង រឿងប្រវត្តិសាស្រ្តមួយចំនួនដែលទាក់ទងនឹងស្តេចគម្លង់ ហើយខ្ញុំសូមលើកយករឿងនិមួយៗ មកបកស្រាយដូចខាងក្រោម: រឿងពង្សសាវតាវត្តទឹកវិល ព្រះបាទស័ង្ខចក្រ ឬស្ដេចគម្លង់ ព្រះមហាក្សត្រខ្មែរទី១៥ ទើបតែបានអាយុ១៤វស្សា បានឡើងគ្រងរាជសម្បត្ដិបន្ដពីព្រះបិតា នៅថ្ងៃ១កើត ខែផល្គុន ឆ្នាំជូត ព.ស១៤៦០ ម.ស ៨៣៤ ច.ស៦៧៨ ត្រូវជា គ.ស៩១៦ ។ ព្រះអង្គមានព្រះបរមរាជនាមព្រះបាទសម្ដេចព្រះស័ង្ខចក្រព័ត្រ រាជាធិរាជ ។ ដើមហេតុធំនោះគឺបណ្ដាលមកពីព្រះបាទស័ង្ខចក្រមិនបានគ្រប់គ្រង ផែនដី ដោយសុចរិតយុត្ដិធម៌ត្រឹមត្រូវតាមទសពិធរាជធម៌ ។ ដែលជាប្រភពធ្វើឲ្យប្រជាពលរដ្ឋ និងនាម៉ឺនមុខមន្ត្រីគ្រប់ជាន់ថ្នាក់រងទុក្ខវេទនា ក្ដៅក្រហាយមិនសប្បាយចិត្ដ ជាពិសេសនាម៉ឺនដែលមានដើមកំណើតជានាគ ។ នាម៉ឺននាគទាំងនេះ ដែលធ្លាប់ចូលមកបម្រើទឹកដីខ្មែរ តាំងពីសម័យរាជ្យព្រះថោងនាងនាគ សុទ្ធតែមានបុណ្យបារ…