គីម ហ៊ាង៖ ធ្វើយ៉ាងណា ទើបអ្នកចំណូលមធ្យមអាចទិញផ្ទះបាន?
មនុស្សកើនតែដីមិនកើនទេ ហើយអ្នកដែលមានចំណូលមធ្យម(ចំណូលពី៦០០ ដល់១៥០០ដុល្លារ) វិញបាននិងកំពុងប្រឈមមុខកាន់តែខ្លាំងក្នុងការក្លាយជាម្ចាស់លំនៅឋានជាពិសេសនៅក្នុងរាជធានីភ្នំពេញ។ លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន Khmer Real Estate និង ជាប្រធានសមាគមន៍ អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា កាលណាប្រទេសកាន់តែអភិវឌ្ឍខ្លាំង នោះអ្នកចំណូលមធ្យមនឹងកាន់តែលំបាកក្នុងការទិញផ្ទះ ដោយសារតែតម្លៃអចលនទ្រព្យចេះតែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ដូច្នេះលោកក៏បានលើកពីដំណោះស្រាយចំនួន២ដូចខាងក្រោម៖ សិក្សាពីលទ្ធភាព និងលំហូរសាច់ប្រាក់របស់ខ្លួន ជម្រើសល្អបំផុតសម្រាប់អ្នកដែលមានចំណូលមធ្យម ដើម្បីក្លាយជាម្ចាស់លំនៅឋានបានគឺគួរតែជ្រើសរើសការទិញដោយការបង់រំលស់ជាមួយធនាគារ ឬតាមក្រុមហ៊ុនដែលសង់បុរីផ្ទាល់។ ក្នុងការទិញដោយវិធីសាស្ត្រនេះ អ្នកចាំបាច់ត្រូវដឹងពីលទ្ធភាព និងលំហូរសាច់ប្រាក់របស់ខ្លួនឲ្យបានម៉ត់ចត់ថា តើក្នុងមួយខែអ្នកអាចមានចំណូលប៉ុន្មាន? ហើយអាចសងការប្រាក់ទៅធនាគារនិងក្រុមហ៊ុនបុរីនោះបានក្នុងកម្រិតណា? ហើយប្រាក់បម្រុងរបស់អ្នកដែលនៅក្នុងដៃមានគ្រប់គ្រាន់ឬនៅ? គិតពីកត្តាតម្លៃជាចម្បងកុំផ្តោតលើទីតាំង សម្រាប់អ្នកដែលមាន…