ជូនកាល “កូនយើងមិនដូចកូនគេ”ទេ តែមកពី “ម៉ែឪយើងមិនដូចម៉ែឪគេ”
លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តែងប្រមើលមើលឃើញថា អ្នកអាណាព្យាបាលមួយចំនួន ហាក់រមែងបន្ទោសបង្អាប់ដល់បុត្រខ្លួនថា កូនខ្លួនមិនល្អនេះ មិនល្អនោះ មិនដូចនឹងកូនគេ តែបើកូនធ្វើត្រូវ ឬសម្រេចអ្វីមួយនោះ គឺពុំដែលពោលពាក្យសរសើរម្ដងណាឡើយ។ ការបន្តុះបង្អាប់បែបនេះ ជាហេតុធ្វើឱ្យបុត្រាបុត្រីខ្លួនឮហើយបាក់ទឹកចិត្ត អស់សង្ឃឹម លែងចង់ធ្វើអ្វីទាំងអស់ ព្រោះខ្លាចនាំមកនូវផលអវិជ្ជមាន និងគ្មានកម្លាំងចិត្តប្រឹងប្រែងអភិវឌ្ឍសមត្ថភាពឱ្យទាន់សង្គមឡើយ។ មិនតែប៉ុណ្ណោះគេអាចគិតថា ខ្លួនអន់ជាងអ្នកដទៃពិតមែនហើយបានជាឪម៉ែយើងនិយាយបែបនេះ។ ដូច្នេះកូនៗនឹងមិនហ៊ានប្រៀបធៀប ឬប្រឡងប្រជែងជាមួយនឹងអ្នកដទៃទេ ព្រោះពាក្យមួយម៉ាត់នេះ បានចាក់ដោតក្នុងអារម្មណ៍ និងបេះដូងកូនៗឱ្យបរាជ័យរួចទៅហើយក៏អាចថាបាន។ ស្របនឹងទស្សនៈដែលបានលើកឡើងនេះ លោកឧកញ៉ា វេជ្ជបណ្ឌិតបានស្រាយបញ្ជាក់ថា ជួនកាលមិនមែនមកពី
“កូនយើងមិនដូចកូនគេ” នោះទេ តែការពិតគឺមកពី
“ម៉ែឪយើងមិនដូចម៉ែឪគេ” ។ មានន័យថា ម៉ែឪគេចេះរៀបចំទុកដាក់កូន ព្រឹកឡើងងូតទឹកឱ្យកូន…