ប្រទេសកាន់តែមានភាពជឿនលឿន ទីផ្សារកសិកម្មកាន់តែមានសក្តានុពល
ស្របពេលបច្ចុប្បន្ននេះមាននិន្នាការកាន់តែខ្លាំងលើវិស័យបច្ចេកវិទ្យា
សហគ្រិនមួយចំនួនកំពុងងាកទៅរករបរណាដែរទាក់ទងនឹងវិស័យបច្ចេកវិទ្យាច្រើនជាង វិស័យកសិកម្មទៅវិញ ។ ដោយសារមើលឃើញថា នេះជាឱកាសមួយដែលយើងត្រូវតែចាប់យកអោយបាន «បច្ចុប្បន្ននេះ មានតែទីផ្សារក្នុងវិស័យកសិកម្មទេ ដែលកាន់តែរីកធំឡើងជាប់ជានិច្ច»។ ប្រទេសកាន់តែមានភាពជឿនលឿន ទីផ្សារវិស័យកសិកម្មកាន់តែមានសក្តានុពល ដោយសារតម្រូវការក្នុងវិស័យនេះមិនធ្លាក់ចុះទេ មានតែកើនឡើង ដោយសារមូលហេតុសំខាន់ធំៗចំនួន ២៖
ទី១- ដោយសារវិស័យកសិកម្មបានផ្គត់ផ្គង់ស្បៀងដល់ប្រជាជន ដែលចំនួនប្រជាជនកាន់តែកើនឡើង តែអ្នកប្រកបរបរកសិកម្មកាន់តែតិច ក៏ព្រោះតែសហគ្រិនមួយចំនួនធំបានចាប់អាជីវកម្មផ្នែកវិស័យបច្ចេកវិទ្យា ធ្វើឲ្យទីផ្សារលើវិស័យកាន់តែខ្ពស់។
ទី២- កសិកម្មជាវត្ថុធាតុដើមដ៏សំខាន់ មិនអាចខ្វះបានសម្រាប់ទ្រទ្រង់ដល់វិស័យឧស្សាហកម្ម ដូច្នេះប្រសិនបើប្រទេសកាន់តែរីកចម្រើន នោះតម្រូវការលើវិស័យនេះកាន់តែមានខ្ពស់ថែមទៀត។ ដោយឡែក សម្រាប់បញ្ហាទីផ្សារកសិកម្មសម្រាប់កសិករនៅតែជាបញ្ហានៅឡើយ ដោយកសិករភាគច្រើនបានលើកឡើងថា
កម្ពុជាគ្មានទីផ្សារកសិកម្ម ឬក៏ដាំដុះបានហើយតែលក់មិនដាច់ទៅវិញ ដែលធ្វើឲ្យប…