កុំវាយតម្លៃមនុស្សតែពីសំបកក្រៅ ប្រយ័ត្នជួបរឿងមិននឹកស្មានដល់
ថ្ងៃមួយស្ត្រីចំណាស់ម្នាក់ បានទៅដកលុយនៅធនាគារ ។ គាត់បានហុចសែកទៅបុគ្គលិកធនាគារ ហើយនិយាយថា “ណែ៎មីនាង, យាយចង់ដកលុយ ៣០០ ដុល្លារ”។
បុគ្គលិកធនាគារ៖ ដកលុយក្រោម ៥០០ ដុល្លារ សូមអញ្ជើញទៅដកនៅទូ ATM ទៅ! សម្បត្តិត្រឹម ៣០០ ដុល្លារ មកដកអីដល់ក្នុងធនាគារ។លោកយាយចំណាស់៖ ហេតុអ្វីដកនៅកន្លែងហ្នឹងមិនបាន?
បុគ្គលិកធនាគារ៖ នេះជាច្បាប់ធនាគារ ។ សូមចាកចេញ បើគ្មានកិច្ចការស្អីទៀតទេនោះ។
លោកយាយចំណាស់៖ អ៊ីចឹង មីនាងឯង ជួយដកលុយទាំងអស់ឱ្យយាយមក។ បុគ្គលិកធនាគារតក់ស្លុតយ៉ាងខ្លាំង ពេលឃើញលុយ ១០ លានដុល្លារ ក្នុងកុងរបស់លោកយាយ។ ហើយតបវិញថា “ឱ្យខ្ញុំសុំទោសផងលោកយាយ ប៉ុន្តែធនាគារឥឡូវនេះមិនមានលុយច្រើនយ៉ាងនេះទេ។ តើលោកយាយអាចធ្វើការណាត់ជួបសម្រាប់ថ្ងៃស្អែកបានទេ?”។
លោកយាយចំណាស់៖ អ៊ីចឹង តើយាយអាចដកលុយបានអស់ធំប៉ុន្មាន ឥឡូវនេះ?
បុគ្គលិកធនាគារ៖ បានខ្ពស់បំផុតត្រឹម ៥.០០០ ដុល្លារ លោកយាយ។
លោកយាយចំណាស់៖ អ៊ីចឹងដកឱ្យយាយ ៥.០០០ ដុល្លារមក។ បុគ្គលិកធនាគារបានប្រញាប់ប្រញាល់ដកលុយជូនលោកយាយយ៉ាងលឿន និង ប្រគល់លុយជូនលោកយា…