អាណិតខ្លួន
I- នឹកឡើងកាលណាឳរាអំពល់ ចង់បាននិមលមកថ្នាក់ថ្នមថែតើធ្វើម្តេចទៅបានរូបមាសស្នេហ៏? អូនខ្ពស់ដូចខែនៅលើមេឃា។ II- អូនល្អទាំងអស់ឥតទាស់ត្រង់ណា ដូចទេពធីតាពីឋានសូគ៌គា បានជួបអូនម្តងនៅភូមិបាក់ព្រា ញាំបាយជុំគ្នានៅផ្ទះពាលពៅ។ R- អនុស្សាវរីយ៏បងចាំមិនភ្លេច សូរិយារៀបលិចជាមួយឆោមឆ្លៅ ចរចាផ្តោះផ្តងនៅក្រោមដើមថ្កូវ អស់ទុក្ខហ្មងសៅសប្បាយម្លេះទេ។ VI- មិនយូរប៉ុន្មានយើងក៏បែកគ្នា ព្រោះម្តាយពុំងារគាត់ចិត្តរារេ បំបែករូបអូនទៅនៅស្រុកគេ លាហើយមាសស្នេហ៏លាទាំងអាល័យ។ ភ្នំពេញៈ ថ្ងៃ សុក្រ ទី ៣១ ខែ ឧសភា ឆ្នាំ ២០១៣ គង់ ពេជ្រ KP