៦ ចំណុចក្នុងការឈានទៅបើកអាជីវកម្មហាងកាហ្វេ
មនុស្សភាគច្រើនតែងមានក្ដីស្រមៃថាចង់មានអាជីវកម្មខ្លួនឯង ជាជាងការធ្វើការឲ្យអ្នកដទៃ ។ ក្នុងចំណោមអាជីវកម្មជាច្រើន អាជីវកម្មហាងកាហ្វេកំពុងទទួលការចាប់អារម្មណ៍ពីសំណាក់សហគ្រិនបច្ចុប្បន្ន។ ហេតុដូចនេះ ខ្ញុំ សូមលើកយកចំណុចមួយចំនួនដែលអាចជួយដល់ប្រិយមិត្តជាបច្ច័យក្នុងការបើកដំណើរការអាជីវកម្មប្រភេទនេះ។ ១. កំណត់ប្រភេទហាងកាហ្វេដែលអ្នកចង់បើក កំណត់ទំហំទឹកប្រាក់ដែលអ្នកមានលទ្ធភាពបើក។ សួរខ្លួនឯងថា តើអ្នកចង់សេងហេងកាហ្វេដែលមានស្រាប់ ទិញស្លាកយីហោ (Brand) ហាងកាហ្វេល្បី ឬចង់ចាប់ផ្ដើមហាងកាហ្វេថ្មីសន្លាងដោយខ្លួនផ្ទាល់? ទន្ទឹមគ្នានេះ អ្នកក៏ត្រូវគិតផងដែរថា តើអ្នកចង់ជួលបុគ្គលិក ឬចាប់ផ្ដើមធ្វើជាថៅកែ និងកូនឈ្នួលដោយខ្លួនឯង។ ២. ស្វែងយល់ពីមុខជំនួញនេះជាមុន អ្នកអាចសាកល្បងសុំធ្វើការងារជាអ្នកឆុងកាហ្វេ និងភេសជ្ជៈនៅហាងកាហ្វេជោគជ័យណា មួយដើម្បីអាចឲ្យអ្នកអាចសិក្សាស្វែងយល់ពី របៀបឆុងកាហ្វេ ឬលាយភេសជ្ជៈដទៃ។ ស្របគ្នានេះដែរអ្នកអាចសង្កេតមើលពីដំ…