គន្លឹះល្អបំផុតក្នុងការសន្សំលុយ គឺត្រូវចេះគ្រប់គ្រងអារម្មណ៍ហឺុហារបស់អ្នកឲ្យបាន ជាមុនសិន

គន្លឹះល្អបំផុតក្នុងការសន្សំលុយ គឺត្រូវចេះគ្រប់គ្រងអារម្មណ៍ហឺុហារបស់អ្នកឲ្យបាន ជាមុនសិន
ដើម្បី​ក្លាយ​ទៅជា​អ្នក​មាន​បាន ​លោកអ្នក​ត្រូវតែ​ចេះ​រក្សា ​គ្រប់​គ្រង​ និងចាត់​ចែង​លុយកាក់ ​របស់​អ្នក​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់បំផុត។ ​មិនមែន​ឱ្យតែ​មាន​លុយ​ អ្នក​ចេះតែចាយ​តាម​ចំណង់​របស់​អ្នក​នោះទេ។​ ដើម្បី​ឱ្យការ​ចាយ​លុយ​របស់​លោក​អ្នកមាន​ប្រសិទ្ធភាព​ លោក​អ្នក​ត្រូវ​តែចំណាយ​តាម​ការគ្រោង​ ដែល​រាប់​បញ្ចូល​ទាំងអ្វី​ដែល​សំខាន់​ត្រូវ​ទិញ​បន្ទាន់ ​និងអ្វី​ដែល​មិន​ទាន់​សំខាន់។ ​ហើយអ្នកក៏ត្រូវដាក់កំហិតខ្លួនឯង ក្នុងការចាយវាយ​អោយត្រឹមត្រូវ​ផងដែរ។ ខាង​ក្រោម​នេះ​គឺជាគន្លឹះ​សំខាន់ៗ​ដែលមហា​សេដ្ឋី​បាន​ចែករំលែក​ស្ដី​អំពីការ​សន្សំលុយ៖ ​ ១. ចំណាយ​លុយ​លើខ្លួន​ឯង​ជាមុន​សិន​ តើអ្នក​នឹងធ្វើ​អ្វីមុន​គេ​ នៅពេល​ដែល​លោក​អ្នក​ទទួល​បានសែក​ដែល​គេសង​លុយ?​ តើលោក​អ្នក​គួរតែ​ចំណាយ​ជាមុន​ រួចហើយ​សល់​ប៉ុន្មាន​ទុកសន្សំ ​ឬក៏ទុក​សន្សំមុន​ រួចទើប​ចំណាយ?​ គន្លឹះ​ដ៏ល្អ​ដែល​អ្នក​គួរ​ធ្វើនោះគឺ​ អ្នក​ត្រូវ​កាត់​ចំណែក​សម្រាប់​ខ្លួន​ឯង​ជាមុន​ មុននឹង​លោក​អ្នក​ចំណាយ​លុយ​កាក់​ទាំង​នោះ​ទៅវិញ។ ​ ២. ធ្វើផ្ទះ​របស់​អ្នក​ឱ្យ​សាមញ្ញ​ មាន​មហាសេដ្ឋី​ខ្លះបាន​រស់នៅ​ក្នុងវិមាន​ដ៏ល្អ​ប្រណិត ​ដែល​ផ្ដល់ភាព​ស្រណុក​សុខស្រួល​យ៉ាង​ក្រៃលែង​ដល់ពួក​គេ​។ ប៉…