គំនិត និងអាកប្បកិរិយា
ដូចដែលមនុស្សបានគិត គំនិត និងអាកប្បកិរិយា ដូចដែលមនុស្សបានគិត មិនត្រឹមតែនិយាយពីសារជាតិរបស់មនុស្សទាំងស្រុងនោះទេប៉ុន្តែថែមទាំងរាប់បញ្ចូលយ៉ាង ទូលំទូលាយនូវរាល់លក្ខខ័ណ្ឌ និងកាលៈទេសៈនៅក្នុងឆាកជីវិតរបស់ មនុស្សទៀតផង។ ធាតុពិត មនុស្សគឺជាអ្វីដែលគេគិត ជាអាកប្បកិរិយា ដែលជាការបូកបញ្ចូលគ្នាទាំង ស្រុងនូវគំនិតទាំងអស់របស់គេ ។ រុក្ខជាតិដុះឡើងដោយសារគ្រាប់ពូជ ហើយមិនអាចដុះដាលបាន ឡើយបើគ្មានគ្រាប់ពូជ ដូច្នោះហើយរាល់អំពើទាំងអស់របស់មនុស្ស គឺកើតឡើងដោយសារគ្រាប់ពូជនៃគំនិតដែលលាក់ទុកនៅខាងក្នុង ហើយអំពើទាំងនោះមិនអាចលេចឡើងជារូបរាងបានទេ បើគ្មាន គ្រាប់ពូជគំនិតទេនោះ។ ទ្រឹស្តីនេះទាក់ទងស្មើគ្នាទៅនឹងអំពើទាំងឡាយណាដែលគេហៅថា កើត ឡើងដោយឯកឯង ហើយមិនបានត្រិះរិះគិតជាមុន និងអំពើទាំងឡាយណា ដែលបង្កើតឡើងដោយ ចេតនា។ អំពើគឺជាផ្កានៃគំនិត ហើយសេចក្តីរីករាយ និងសេចក្តីឈឺចាប់គឺជាផ្លែរបស់វា ដូច្នោះហើយមនុស្ស ម្នាក់ តែងតែទទួលបានផ្លែផ្អែម និងចត់ល្វីងទៅតាមកាដាំដុះនូវអំពើរបស់ខ្លួនផ្ទាល់។ គំនិតនៅក្នុង ខួរក្បាលបានបង្កើតមនុស្សយើង ហើយសារជាតិរបស់មនុស្ស គឺត្រូវបានស្ថាបនា និងបង្កើតឡើង ដោយគំនិត។ ប្រសិនបើនៅក្នុងខួរក្បាលមនុស្សម្នាក់ មានផ្ទុកទៅដោយគំនិតអាក្រក់ នោះសេចក…