លក្ខណៈ​ពិសេស​របស់​សហគ្រិន​សម័យថ្មី

លក្ខណៈ​ពិសេស​របស់​សហគ្រិន​សម័យថ្មី
សហគ្រិនសព្វថ្ងៃនេះមិនរុញរាក្នុងការយកបញ្ហាមកដោះស្រាយដោយខ្លួនគេទេ ហើយភាគច្រើនបង្កើតមុខជំនួញពីបាតដៃទទេ។ ខាងក្រោមនេះជាលក្ខណៈពិសេសៗនៃសហគ្រិនសម័យថ្មី​៖ ព្យាយាមធ្វើការ និងទទួលបានការគាំទ្រភាគច្រើនពីដៃគូជីវិត ឬប្តីប្រពន្ធរបស់គេ។ គេធ្វើដើម្បីឆន្ទៈ ឯករាជ្យភាព និងសេរីភាព (មិនមែនដើម្បីលុយទេ) ។ ជាមធ្យមគេធ្វើការពី៨ទៅ១២ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែក្នុងពេលជាមួយគ្នាគេក៏ព្យាយាមស្វែងរកតុល្យភាពខ្លះដែរ គឺជាង៥០ភាគរយនៃសហគ្រិនសម័យនេះចំណាយពេលជាង៣ម៉ោងក្នុងមួយថ្ងៃជាមួយគ្រួសារ។ គេទទួលបានសមិទ្ធផលច្រើនតាមរយៈការវិនិយោគតិចតួច គឺជាង៥០ភាគរយនៃសហគ្រិនទាំងនោះមានលុយមិនដល់មួយម៉ឺនដុល្លារទេក្នុងពេលចាប់ផ្តើមមុខជំនួញទីមួយរបស់ពួកគេ ហើយភាគច្រើនក៏មានបុគ្គលិកត្រឹមតែពីរនាក់ប៉ុណ្ណោះ។ គេបង្រៀនខ្លួនឯងតាមអ៊ីនធឺណិត ហើយនេះជាជំនាញដែលគេយកចិត្តទុកដាក់បំផុតគឺការធ្វើទីផ្សារ ភាពច្នៃប្រឌិត ទំនុកចិត្ត ទំនាក់ទំនង និងការអត់ធ្មត់។ សហគ្រិនសម័យនេះជាមនុស្សមិនរាថយ ឬចុះចាញ់ចំពោះឧបសគ្គ។ ជិត២០ភាគរយនៃសហគ្រិនទាំងនោះចាត់ទុកថាការមិនសុំឱ្យគេជួយគឺជាកំហុសធំបំផុត ហើយសហគ្រិនស្ទើរតែទាំងអស់នឹងហក់ចូលប្រឡូកក្នុងមុខជំនួញវិញ ក្រោយពីបានរៀនពីកំហុសឆ្គងដែលគេបានឆ្លងកាត់។ សហគ្រិនសព្វថ…