ដូចដែលមនុស្សបានគិត
តើ ចេមស៍ អែលឡិន(James Allen) ជានណា ?? ទោះបីជាសៀវភៅរបស់លោកមានចំណងជើងថា ដូចដែលមនុស្សបានគិតបាន បណ្តុះនូវគំនិតដល់មនុស្សរាប់លាននាក់ជុំវិញពិភពលោក ដែលជាបុព្វហេតុដ៏ចំបងក្នុងការផ្តួចផ្តើមនូវវិស័យ កែលំអខ្លួនក៏ដោយ មានរឿងរាវតិចតួចណាស់ដែលគេដឹងអំពីលោកចេមស៍ ជាអ្នកនិពន្ធសៀវភៅនេះ។ James-Allen (1864-1912) លោកកើតនៅរដ្ឋ ឡេសេស្ទ័រ ប្រទេសអង់គ្លេសក្នុងឆ្នាំ 1864 ហើយបានបំរើការងារជាលេខាផ្ទាល់នាយកសាជីវកម្មដ៏ធំមួយរបស់អង់គ្លេសរហូតដល់ឆ្នាំ1902។ នៅពេលលោកមានអាយុ38ឆ្នាំលោកបានចូលនិវត្តន៍ពីការងារទៅនិពន្ធសៀវភៅវិញ ហើយលោកជាមួយភរិយាបានផ្លាស់ទៅនៅផ្ទះខ្ទមតូចមួយក្នុងភូមិ អ៊ីហ្រ្វាខុមនៃប្រទេសអង់គ្លេស។ គាត់សរសេរសៀវភៅបាន20ក្បាលមុនពេលលោកទទួលមរណភាពក្នុងអាយុ 48 ឆ្នាំ (1912) សៀវភៅ ដូចដែលមនុស្សបានគិត បានជះឥទ្ធិពលលើអ្នកនិពន្ធជាច្រើននាសម័យនោះដូចជា Norman Vincent Peale, Earl Nightingale, Denis Waitley និង Tony Robbins ។ ស្នាដៃមួយក្បាលតូចរបស់គាត់នេះ ត្រូវបានបកប្រែជាភាសាសំខាន់ៗចំនួនប្រាំដែលបានធ្វើឲអ្នកអានរាប់លាននាក់ទទួលស្គាល់ថា ចក្ខុវិស័យរបស់មនុស្សអាចក្លាយជាការពិតបាន តាមរយៈឥទ្ធិពលនៃគំនិត ។ សៀវភៅមួយក្បាលតូចនេះ ដែលជាលទ្ធផលនៃការត្រិះរិះពិចារណានិ…