ពិធីសាស្រ្តដែលយក្សចិនប្រើក្នុងការធ្វើជំនួញ
បើសិនជាយើងក្រឡេកមើលទៅលើវិធីសាស្រ្តធ្វើជំនួញវិញ ចិនគឺជាប្រជាជនល្បីក្នុងការធ្វើដំណើរគ្រប់ទិសទីលើពិភពលោកក្នុងការជួញដូរជាមួយនឹងម្ចាស់ស្រុក។ តាំងពីសម័យអតីតកាលមក យើងបានឃើញស្រាប់នៅលើចម្លាក់តាមជញ្ជាំងនៃប្រាសាទអង្គរ មែនហើយយើងក៏បានដឹងថា ចិនសម្បូណ៌ដោយអ្នកប្រាជ្ញនាសម័យនោះផងដែរ។ ចំពោះលក្ខណៈនៃការធ្វើជំនួញខ្នាតធំរបស់ចិនសម័យបច្ចុប្បន្ន យើងឃើញថាមានកត្តាពីរយ៉ាងដែលជាមូលហេតុធ្វើឲ្យយក្សចិនមានភាពជោគជ័យលើសេដ្ឋកិច្ចនិងជំនួញ។ ទីមួយគឺ ការបណ្តាក់ទុនទ្រង់ទ្រាយធំ (
ផ្គត់ផ្គង់ដោយទុនអន្តរជាតិ និងប្រាក់សន្សំរបស់ជាតិ )។ ទីពីរគឺ ការកើនឡើងយ៉ាងឆាប់រហ័សនៃការខ្ជាក់ចេញនូវផលិតផលដ៏ច្រើនសន្ធឹកសន្ធាប់។ ជាការពិត កត្តាទាំងពីរនេះបានលេចឡើងព្រមគ្នា ដែលជាកត្តារុញច្រានសេដ្ឋកិច្ចជាតិឲ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ការធ្វើកំណែទម្រង់សេដ្ឋកិច្ចបាននាំទៅដល់ប្រសិទ្ធិផលខ្ពស់ ដែលជួយអង្រន់ដល់មែកធាងទិន្នផល និងបង្កើនធនធានសម្រាប់ការបណ្តាក់ទុន…