ឥទ្ធិពលរបស់គំនិតទៅលើកាលៈទេសៈ

ដូចដែលមនុស្សបានគិត ឥទ្ធិពលរបស់គំនិតទៅលើកាលៈទេសៈ គេអាចប្រៀបប្រដូចខួរក្បាលរបស់មនុស្សទៅនឹងសួនច្បារមួយដែលគេអាចធ្វើការដាំដុះអោយវាឆ្លាត ឫទុកអោយវាដុះស្រេចតែចិត្តដោយគ្មានសណ្តាប់ធ្នាប់ ប៉ុន្តែមិនថាត្រូវបានគេដាំដុះឫទុកចោលនោះ ទេគឺវាត្រូវកើតចេញជាផល ។ ប្រសិនបើគេមិនបានដាក់គ្រាប់ពូជល្អទៅក្នុងវាទេ ផលគ្រាប់ដែលគ្មា ប្រយោជន៍ដ៏ច្រើនលើសលប់នឹងជ្រុះធ្លាក់ពាសពេញក្នុងនោះ ហើយនឹងបន្តបង្កបង្កើតគ្រាប់ប្រភេទដូចគ្នា នោះដ៏ច្រើនទៅទៀត ។ វាដូចគ្នានឹងអ្នកថែសួនដាំដុះនៅលើដីមួយដុំរបស់គាត់ដែរ ដោយការពារកុំឱ្យរុក្ខជាតិដែលគ្មានប្រយោជន៍ដុះនៅលើដីនោះ ហើយដាំផ្កា និងរុក្ខជាតិហូបផ្លែដែលគាត់ត្រូវការ មនុស្សអាច ថែទាំសួនគំនិតរបស់ខ្លួនដោយកំចាត់ចោលឱ្យអស់នូវគំនិតដែលខុស គ្មានប្រយោជន៍ និងដែលមិន បរិសុទ្ធ ហើយដាំដុះនូវរុក្ខជាតិដែលផ្តល់ផ្លែផ្កា គមនិតត្រឹមត្រូវសំខាន់និងបរិសុទ្ធ។ ដោយបន្តអនុវត្តតាមដំណើរខាងលើនេះ មនុស្សមិនយូរមិនឆាប់នឹងដឹងថា គាត់គឺជាកំពូលអ្នកថែទាំសួនគំនិត និងជាអ្នកតំរង់ ខួរក្បាល និងកំលាំងនៃគំនិត ក្នុងការរៀបចំអកប្បកិរិយា កាលៈទេសៈ និងជោជវាសនា។ គំនិតនិងអក្បកិរិយា គឺជាវត្ថុតែមួយ ហើយដោយសារតែអក្បកិរិយាអាចបង្ហាញអោយឃើញ និងឃើញ ខ្លួនវាតាមរយៈបរិស្ថាន …