ចិត្តវិទ្យាគឺជាអ្វី ?
ចិត្តវិទ្យាគឺជាអ្វី ?
ចិត្តវិទ្យា (Psychology) មានឫសស័ព្ទមកពីភាសាក្រិកពាក្យថា
“Psyche” មានន័យថា
“ចិត្ត” (ធម្មជាតសម្រាប់សន្សំអារម្មណ៍,សម្រាប់គិត គឺវិញ្ញាណ)+ ពាក្យថា“logos”ដែលប្រែថា(ការសិក្សា) ” ដូច្នោះពាក្យថា “ចិត្តវិទ្យា”មានន័យថា” សាស្ត្រដែលសិក្សាអំពីចិត្ត ឬ ព្រឹត្តិកម្មរបស់ មនុស្ស ”។ វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បានពន្យល់ថា៖ ចិត្តវិទ្យាគឺវិជ្ជាខាងចិត្ត ។ បន្ទាប់មកអត្ថន័យ របស់ចិត្តវិទ្យាបានផ្លាស់ប្តូរទៅតាមយុគសម័យ គឺអាស្រ័យទៅតាមគោល គំនិ តដែលមានឥទ្ធិពល ចំពោះអ្នកចិត្តវិទ្យា ឬចំណាប់អារម្មណ៍របស់អ្នកចិត្តវិទ្យា ក្នុងយុគសម័យ នោះ ៗ ដូចជាក្នុងយុគ គោលគំនិតក្នុងរឿង (Unconscious mind) អញ្ញាណចិត្ត ជាទីចាប់អារម្ម ណ៍និងពេញនិយម ។ ចិត្តវិទ្យាត្រូវបានគេគិតថាគឺការសិក្សាទាក់ទងនឹង (Unconsciousmind) អញ្ញាណចិត្ត ។ ប៉ុន្តែ ក្នុងយុគដែលព្រឹត្តិកម្មនិយមជាទីពេញនិយម អត្ថន័យរបស់ចិត្តវិទ្យាក៏ប្តូរទៅ សិក្សារឿងព្រឹត្តិកម្មនិយមទៅ វិញ។ ទោះបីយ៉ាងណាក៏ដោយ ចិត្តវិទ្យាក្នុងយុគសម័យនីមួយៗ មិនមានអត្ថន័យតែម្យ៉ាងនោះទេ ព្រោះការស្វែងយល់ផ្នែកចិត្តវិទ្យាមានចំនួនច្រើនឡើងក្នុងអំឡុងពេលព្រមគ្នា រហូតដល់បច្ចុប្បន្ន ដែលក…