បើ​កូរ៉េ​ខាងជើង​នៅ​តែ​ផ្គើន អាមេរិកអាននិងទ្រាំលែងបាន.!

បើ​កូរ៉េ​ខាងជើង​នៅ​តែ​ផ្គើន អាមេរិកអាននិងទ្រាំលែងបាន.!
កាលពីថ្ងៃទី ​១៧ ខែមេសា ឆ្នាំ​២០១៧ សារ​ព័ត៌មាន CNN បានចេញផ្សាយថា បញ្ហា​រកាំរ​កួស​របស់​កូរ៉េ​ខាងជើង​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នុយក្លេអ៊ែរ​នោះ​គឺ​មានការ​ឈាន​ឡើង​ដល់​កម្រិត​កំពូល​ហើយ​នៅ​ពេល​នេះ  ។ ហើយ​សហរដ្ឋអាមេរិក​នៅ​ពេល​នេះ​បាន​ត្រៀម​ជម្រើស​រួច​ជា​ស្រេច​ដើម្បី​រង​ចាំ​ការ​វិវឌ្ឍន៍​របស់​ស្ថានការណ៍​បញ្ហា​នុយក្លេអ៊ែរ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កូរ៉េ​ខាងជើង ។ នេះ​បើ​តាម​សម្តី​លោក McMaster ដែល​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក​បាន​ថ្លែង​នៅ​ព្រឹក​នេះ ។ លោក​បាន​បន្ត​ទៀត​ថា កូរ៉េ​ខាងជើង​កំពុង​តែ​បាន​បញ្ហា​ក្តៅ​គគុក​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នុយ​ក្លែ​អ៊ែ​រ​ជាមួយ​សហរដ្ឋអាមេរិក ហើយ​លោក​ក៏​បាន​អះអាង​ថា សហរដ្ឋអាមេរិក​មិន​រំពឹង​ក្នុង​ការ​ប្រើប្រាស់​កម្លាំងយោធា​នោះ​ឡើយ ។ លោក​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា «​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​បញ្ជាក់​ហើយ​ថា លោក​មិន​អាច​អោបដៃ​ឈរ​មើល​សហរដ្ឋអាមេរិក ព្រមទាំង​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ទទួល​រង​នូវ​ការ​គំរាម​គំ​ហែង​នៅ​បញ្ហា​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ដែល​ជា​ប្រទេស​គ​ម្មុ​យ​នី​ស​ដឹកនាំ​ដោយ​លោក គី​ម ជុង​អ៊ុ​ន នោះ​ឡើយ ។ ដូច្នេះ​ក្នុង​នាម​លោក​ជា​មេដឹកន…