បុគ្គលជោគជ័យ កម្រនឹងប្រព្រឹត្តទង្វើទាំង៨យ៉ាង
បុគ្គលជោគជ័យ កម្រនឹងប្រព្រឹត្តទង្វើទាំង៨យ៉ាង ១. ពួកគេមិនចាប់អារម្មណ៍ នឹងឆាកល្ខោន ឬជីវិតឯកជនរបស់អ្នកដទៃពេកនោះទេ ! ២. ពួកគេកម្រនឹងរអ៊ូរទាំ ឬសាំចិត្តចំពោះជីវិតការងារណាស់ ! ៣. ពួកគេមិនងាយនិយាយថា “ល្អ ឬ បាទ/ចាស” ចំពោះអ្នកដទៃ និងខ្លួនឯងរហូតនោះទេ គឺមិនងាយតែៗស្ករៗ ពោលគឺប្រើប្រាស់គំនិតរកដំណោះស្រាយ មិនប្រើប្រាស់អារម្មណ៍ឡើយ ! ៤. មិននិយាយដើមគ្នា ឬទោរទន់ទៅតាមពាក្យសម្ដីគេនោះទេ ! ៥. មិនប្រៀបធៀបទំនុកចិត្ត ភាពជោគជ័យ ឬការបរាជ័យរបស់ខ្លួន ទៅនឹងអ្នកដទៃឡើយ ! ៦. មិនគិតអវិជ្ជមាន ចេះសម្របខ្លួនគ្រប់មជ្ឈដ្ឋាន ! ៧. មិនរស់នៅជាមួយនឹងអតីតកាលដ៏ខ្មៅកខ្វក់ ! ៨. មិនមានចិត្តច្រណែន ឈ្នានីស បង្កើតបញ្ហា ឬទូលការលំបាកគ្រប់ពេលវេលានោះឡើយ !