បច្ចេកទេសដាំត្រឡាចមួយគុម្ពបាន ១០០-១៦០ផ្លែ
មានភ្ជាប់ជាមួយនូវវិធីធ្វើទឹកត្រឡាចធម្មជាតិឈ្ងុយឆ្ងាញ់! * ការរៀបចំរណ្តៅសម្រាប់ដាំ៖ - យើងត្រូវកាប់រណ្តៅទំហំ ៤០ សង់ទីម៉ែត្រ ៤ ជ្រុងក្នុងជម្រៅកន្លះម៉ែត្រ - បើយើងដាំនៅខែប្រាំងត្រូវយកកម្ទេចកម្ទីសំរាមដុតដាក់ក្នុងរណ្តៅ តែបើនៅខែវស្សាត្រូវបាចកំបោរសក្នុងរណ្តៅមុនពេលដាំ។ * ការរៀបចំគ្រាប់ពូជសម្រាប់ដាំ៖ - គ្រាប់ពូជមុនពេលដាក់បណ្តុះយើងត្រូវយកទៅហាលថ្ងៃជាមុនសិន ដើម្បីជាការដាស់ដំណេកវា - បន្ទាប់មកយកទៅត្រាំទឹកមួយយប់រួចយកទៅកប់ក្នុងដីកន្លះថ្ងៃថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើបែបនេះគ្រាប់ត្រឡាចនឹងអាចឆាប់ដុះគឺក្នុងចន្លោះពេលពី ៨ ទៅ ១២ ថ្ងៃប៉ុណ្ណោះ - នៅពេលវាដុះបានស្លឹកពីរ ទើបយើងយកវាទៅដាំក្នុងរណ្តៅដែលយើងបានរៀបចំនោះ ក្រោយពីដាំរួចយើងត្រូវអនុវត្តបីជំហាន៖
» គឺជំហានទី ១ ពេលកូនត្រឡាចដុះលូតលាស់បាន ៧ សន្លឹក យើងត្រូវក្ដិចត្រួយវាម្តង ក្រោយមកយើងនឹងបាន ទទួលទងថ្មីចំនួនបីបន្ថែមទៀត។
» ជំហានទី ២ ទងដែលបែកចេញនោះ នៅពេលវាលូតលាស់បាន ៧ ស្លឹកយើងបន្តអនុវត្តដូចជំហានទី ១ ទៀត ពេលនោះយើងនឹងបានទងថ្មីចំនួន ៧ បន្ថែមទៀត។
» ជំហានទី ៣ យើងនៅតែបន្តអនុវត្តដូចជំហានទី ១ និង ទី ២ ដដែល ហើយពេលនោះ យើងនឹងបានទទួលទងថ្មីពី ៣០ ទៅ ៣៥ ទង។ ដូច្នេះវាជាដ…