ឱកាសមិនចេះតែកើតឡើងទេ ត្រូវតែឆក់យកអោយបាន
គំនិតគឺជាចំណុចចាប់ផ្ដើមនៃការលេចឡើងនូវអាជីវកម្មទាំងឡាយ។ ប៉ុន្តែតើគ្រាន់តែការផុសឡើងនូវគំនិតធម្មតាមួយអាចធានាបាននូវដង្ហើមជីវិតនៃគ្រប់អាជីវកម្មបានហើយ បើដូច្នេះមែន មិនមែនអាជីវកម្មជាច្រើនបើកហើយក៏បិទទៅវិញ នៅក្នុងពេលត្រឹមតែមួយពព្រិចភ្នែកដូចដែលយើងបានឃើញសព្វថ្ងៃនេះទេ។ ការចាប់ផ្ដើមដំណើរការណ៍អាជីវកម្មមួយដោយជោគជ័យ មិនមែនមានត្រឹមតែគំនិតធម្មតាៗនោះទេ ប៉ុន្តែសហគ្រិនដ៏ចំណានៗដែលនៅពីក្រោយភាពជោគជ័យនៃអាជីវកម្មរបស់ពួកគេគឺសុទ្ធតែជាអ្នកមើលឃើញនូវឱកាស។ អ្នកអាចមានគំនិតដ៏ល្អអស្ចារ្យមួយក្នុងគោលដៅអាជីវកម្មរបស់អ្នក ប៉ុន្តែបើឱកាសមិនស័ក្ដិសមនឹងគំនិតរបស់អ្នក ឬមិនស័ក្ដិសមនឹងកាលៈទេសៈ នោះអាជីវកម្មបើកហើយក៏គង់តែនឹងរលាយសាបសូន្យទៅវិញទេ។ ដូច្នេះតើឱកាសអាជីវកម្មអាចបង្កប់ខ្លួននៅទីណា ?
១) តាមដានទៅលើទំនោររបស់ស្ថានភាពសង្គម៖ ទំនោររបស់ស្ថានភាពសង្គម គឺចង់សំដៅទៅលើទិសដៅដែលការផ្លាស់ប្ដូរនៅក្នុងសង្គមនឹងតម្រង់ឆ្ពោះទៅរក។ ឧទាហរណ៍ថា ប៉ុន្មានឆ្នាំក្រោយ ស្ថានភាពសេដ្ឋកិច្ចរបស់គ្រូបង្រៀនក្នុងស…