ការធ្វើការអោយគេ ជាប្រភពទុននៃការចាប់ផ្តើម​អាជីវកម្មខ្លួនឯង

ការធ្វើការអោយគេ ជាប្រភពទុននៃការចាប់ផ្តើម​អាជីវកម្មខ្លួនឯង
នៅក្នុងបទបង្ហាញកាលល្ងាចមិញ របស់លោកឧកញ្ញ៉ា ម៉ុង ឬទ្ធី បានបង្ហាញនូវបទពិសោធន៍និង ចំណេះ​ដឹង​ផ្ទាល់ខ្លួន ដែលលោកធ្លាប់ប្រកបអាជីវកម្មទទួលបានជោគជយ័នៅកម្ពុជា។ ក្នុង​បទ​ឧទ្ទេស​នាមនេះ​ លោកឧកញ្ញ៉ា ​បាន​លើក​ឡើងថា« មុនចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ត្រូវចាប់ផ្តើមធ្វើការឲ្យគេសិន » លោកថាកុំអាលប្រញាប់ចាប់​ផ្តើម​អា​​ជីវកម្មខ្លួនឯងភ្លាមៗ។ លោកឧកញ៉ាបានពន្យល់ថា ការធ្វើការងារឲ្យគេជាទុនមួយដ៏សំខាន់ ព្រោះគ្រប់ការងារទំាងអស់​សុទ្ធ​តែប​ង្រៀន​លោកអ្ន​ក​ទា​ក់​​ទងនឹងគំនិតអាជីវកម្ម ហើយបន្ទាប់មកលោកអ្នកត្រូវតែចាប់យក​គន្លឹះណាមួយនៃការ​ងារ​មក​បង្កើត​ជាអាជីវកម្ម​សម្រា​ប់​ខ្លួន​ឯ​ង។ លោកបានបន្ថែមថា ពេលខ្លះលោកអ្នកចង់រកស៊ីតែមិនដឹងរកស៊ីជំនួញអ្វី លោកអ្នកអាចធ្វើការងារឲ្យ​គេសិនទម្រាំ​រក​ឃើ​ញ​នូវឱកាសល្អ និងមុនរបបណាមួយ នោះយើងក៏មានបទពិសោធន៍ស្រាប់ដែរ។​ លោកបា​ន​បន្ត​ថា បើអ្នកខ្វះទុនត្រូវយកខ្លួនធ្វើជាដើមទុន ពោលគឺត្រូវធ្វើការឲ្យគេសិន ព្រោះពេលធ្វើការ លោកអ្នកមិនបាន​គិតតែ​ពីប្រាក់​ខែ​ទេ លោកបានដឹងថា អ្វីដែលសំខាន់ជាងប្រាក់ខែ គឺចំណេះដឹងដែលយើងរៀនសូត្រពីការងារ ដើម្បីយកធ្វើទុនពេលចា​ប់​ផ្តើ​មរ​កស៊ីខ្លួនឯង។​ គួរបញ្ជាក់ដែលថា លោកឧកញ៉ា ម៉ុង ឬទ្ធី ក៏ជាអ្នកជំ…