ភ្ញាក់ព្រើតពេលលឺសម្តី Jack Ma ថា៖ បើមានជាតិក្រោយខ្ញុំនឹងមិនធ្វើការរកស៊ីធំបែបនេះទេ
កាលពីថ្ងៃ ទី២១ ខែ មិថុនា ឆ្នាំ២០១៧ ក្នុងកម្មវិធីពាណិជ្ជកម្ម អន្តរជាតិ
St. Petersburg International Economic Forum លើកទី២០ Jack Ma បាននិយាយថា ភាពជោគជ័យនៃ Alibaba បានធ្វើ ឲ្យលោកមាន បញ្ហាមិនចេះចប់មិនចេះហើយ និងមានពេលតិចតួចសម្រាប់ខ្លួនឯង។ ចំម្លើយនេះបានធ្វើអោយមានការភ្ញាក់ផ្អើលកាលពីពេលថ្មីៗនេះ ដោយលោកបានឆ្លើយទៅនឹងសំនួរគេត្រូវបានគេសួរថា
តើអ្វីដែលជាកំហុសដ៏ធំជាងគេក្នុងជីវិតរបស់លោក? Jack បានឆ្លើយមិនលាក់លៀមថា
"គឺការបង្កើតក្រុមហ៊ុនលក់ទំនិញ Alibaba"។ “កំហុសដ៏ធំរបស់គឺខ្ញុំបង្កើតក្រុមហ៊ុនលក់ទំនិញ Alibaba។ ខ្ញុំមិនដែលគិតថា វា អាចផ្លាស់ប្ដូរជីវិតខ្ញុំបែបនេះទេ។ ខ្ញុំគ្រាន់តែធ្លាប់ប្រឹងព្យាយាមធ្វើការរកស៊ីពីតូច ឲ្យទៅជាធំតែវាបែរជាត្រូវមានទំនួលខុសត្រូវខ្ពស់និងជួបបញ្ហាជាច្រើនទៅវិញ។ រាល់ថ្ងៃខ្ញុំហាក់រវល់ដូចប្រធានាធិបតីមួយរូបហើយខ្ញុំគ្មានកម្លាំងទេនិង ដូចជា គ្មានជីវិតអីចឹង "។ សម្ដី Jack Ma។ មហាសេដ្ឋី វ័យ ៥១ ឆ្នាំបានបន្ថែមថា ៖"ខ្ញុំធ្លាប់និយាយប្រាប់ខ្លួនឯងថាប្រសិន
មានជាតិ…