វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ
វិធីធ្វើអរម៉ូនពីធម្មជាតិសម្រាប់ឲ្យដំណាំចេញផ្កាខុសរដូវ ជួយឲ្យផ្កា
និងផ្លែអោយជាប់ច្រើន ហើយមានរសជាតិផ្អែមឆ្ងាញ់. * ធាតុផ្សំមានដូចជា៖
ចេកទុំលឿង ល្ពៅទុំលឿង ម្នាស់ទុំ ឳឡឹកទុំ ល្ហុងទុំ យក២គីឡូស្មើៗគ្នា ទឹកកាកស្ករត្នោត
៤០-៥០ក្រាម EM ២០cc ទឹកស្អាត១០លីត្រ។ * វិធីធ្វើ៖
- មិនចាំបាច់ត្រូវលាងធាតុផ្សំទាំងនោះទេ - ចិតវត្ថុធាតុផ្សំទាំងអស់ជាចំណិតតូចៗ
រួចដាក់ក្នុងធុងផ្អាប់ដែលមានចំណុះ២០លីត្រ - ចាក់ទឹកកាកស្ករត្នោត EM
និងទឹក១០លីត្រចូលកូរឲ្យសព្វ រួចបិទគម្របយកទុកក្នុងម្លប់ត្រជាក់ ត្រូវកូរវា១ថ្ងៃម្តង
រក្សាទុករយៈពេល៧-៨ថ្ងៃយើងអាចដួសយកទឹកមកប្រើបាន។ - រក្សាវាទុកនៅកន្លែងត្រជាក់
និងស្ងួតយើងអាចប្រើប្រាស់វាបានរយៈពេល៣ខែ។ * វិធីប្រើ៖
- យកទឹកថ្នាំអរម៉ូនចំនួន ២០cc លាយជាមួយទឹក១០លីត្រ
រួចបាញ់នៅពេលដើមដំណាំដើម្បីឲ្យវាចេញផ្កាមុនរដូវ បាញ់រាល់២-៣ថ្ងៃម្តង
ពេលវាចាប់ផ្តើមចេញពន្លកផ្កាត្រូវឈប់បាញ់ - ស្រោចនៅតាមគល់របស់វានៅពេលព្រឹក
ឬពេលល្ងាចចាប់ពីពេលដែលវាចាប់ផ្តើមចេញផ្ការហូតដល់ផ្លែចាស់នោះវានឹងមានផ្លែច្រើន
ហើយមានរសជាតិផ្អែមឆ្ងាញ់ទៀតផង។