វិធីចិញ្ចឹមមាន់កុំឲ្យឈឺ និងងាប់ (សម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ)

វិធីចិញ្ចឹមមាន់កុំឲ្យឈឺ និងងាប់ (សម្រាប់ការចិញ្ចឹមជាលក្ខណៈគ្រួសារ)
មាន់​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​រួចហើយ ​អាច​និយាយបានថា យើង​បាន​បញ្ចៀស​នូវ​ជម្ងឺមួយចំនួន​ កុំ​ឲ្យ​ឆ្លង​ដល់​មាន់​ដែល​កំពុង​ចិញ្ចឹម ប៉ុន្តែ​បើ​យើង​មិនបាន​ផ្ដល់​វ៉ាក់សាំង​ឲ្យ​វា​នោះទេ ​មានន័យ​ថា យើង​កំពុង​ប្រថុយ​ជាមួយ​ការខាតបង់​មួយ​យ៉ាង​ធំ ព្រោះ​មាន់​មួយចំនួនធំ ឬក៏​ទាំងអស់ អាច​ងាប់ បន្តបន្ទាប់​គ្នា​។​ ការផ្ដល់​វ៉ាក់សាំង​ឲ្យ​មាន់បាន​ត្រឹមត្រូវ​តាម​អាយុកាល​របស់​វា ​អាចធ្វើ​ឲ្យ​ការ​ប្រឈម​ចំពោះ​ការខាតបង់​ថយ​មក​នៅត្រឹម​តិចតួច​ប៉ុណ្ណោះ នេះ​ក៏​ព្រោះតែ​ជម្ងឺ​មាន់​កាចៗ​ធ្វើ​ឲ្យ​មាន់​ឈឺ និង​ងាប់​ត្រូវបាន ការពារ​ជាមុន ដូចនេះ​ការ​ប្រថុយ​ត្រូវបាន​កាត់បន្ថយ​បាន​ច្រើនណាស់​។ ក្នុងករណី​ដែលមាន់​ត្រូវ​បានផ្ដល់​វ៉ាក់សាំង​រួចហើយ តែ​កើតមាន​ជម្ងឺ ជម្ងឺ​នោះ​អាច​គ្រាន់តែ​ជា​ជម្ងឺ អាច​ព្យាបាល​បាន ដែល​ភាគច្រើន​គឺ​បណ្ដាលមកពី​ចិញ្ចឹម​មាន់​លែង​ឲ្យ​ដើរ​ស៊ី​ចំណី​ផ្ដេសផ្ដាស តាម​កន្លែង​មាន​ភក់ជ្រាំ ទី​មិន​ស្អាត​នានា ឬក៏​វា​ស៊ី​ប៉ះ​របស់​ដែលមាន​ដុះ​ផ្សិត ស្អុយ ផ្អូម ដូច្នេះ​ការ ព័ទ្ធ​សំណាញ់​ឃាំង​វា គឺជា​ប្រការ​មួយ​ល្អ​បំផុត និង​ប្រសើរ​ជាង​ការលែង​ឲ្យ​វា​ដើរ​ដោយ​សេរី​។ បើ​អាច​ធ្វើបាន​ដូចខាងលើ​អត្រា​ងាប់​របស់​មាន់​គឺមាន…