បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ

បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ
#បច្ចេកទេសចិញ្ចឹមមាន់ស្រុកបែបធម្មជាតិ ☞ វិធីងាយៗចំណេញច្រើនសម្រាប់អ្នកចិញ្ចឹមមាន់ធម្មជាតិ ☞ របៀបផ្សំចំណីមាន់ធម្មជាតិចំណាយអស់តិច និងធ្វើឲ្យមាន់ឆាប់ធំធាត់ ខ្មែរជួយខ្មែរ ជួយស៊ែរបន្តឲ្យបងប្អូនកសិករយើងបានដឹងផង វិធីធ្វើ៖ - យកត្រគួន៥ចាន កន្ទក់៥ចាន ត្រីស្ងោរ៥ចាន កំពឹស២ចាន កាកដូង៣ចាន ចុងឣង្ករ៥ចាន មេជីចេក១ដបកន្លះលីត្រ។ បរិមាណចំណីនេះយើងអាចដាក់ប្រទាលកន្ទុយក្រពើចិតយកសាច់២ធាងទៀតក៏ល្អ។ - លាយរួចហើយយើងអាចយកឲ្យមាន់ស៊ី ១ថ្ងៃ៣ពេល សម្រាប់មាន់អាយុ២អាទិត្យឡើង។ * វិធីធ្វើមេជីចេក៖ - ដើមចេកហាន់ ឬចិញ្ច្រាំ១០គីឡូ ស្កររងូ (កាកសំណល់ស្ករសពីរោងចក្រស្ករស) កន្លះគីឡូ - យកកាកស្ករ ចាក់ចូលទឹក ១០លីត្រ ហើយកូរឱ្យសព្វ រួចយកចាក់ចូលក្នុងល្បាយចេក - ចាក់ចូលផុង ឬក្រឡបិទគម្របឱ្យជិតទុក៤៥ថ្ងៃប្រើបាន។