វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ

វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ
» វិធីផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតបំផ្លាញដំណាំស្រូវ សត្វទិចដំណាំ ចៃ ឬកណ្តាំ និងដង្កូវដួងបំផ្លាញដើមដំណាំ * ធាតុផ្សំ៖ - សំបកស្តៅ ១គីឡូ - មើមល្មៀត ២ខាំ - មើមខ្ទឹមស ២ខាំ - ម្ទេសទុំ២ខាំ - ទឹកនោមសត្វ ៥លីត្រ - លាមកមេគោស្រស់ ១គីឡូ - ទឹក ៥លីត្រ។ * វិធីធ្វើ៖ - យើងយកសំបកស្ដៅ ឬមួយស្លឹកស្តៅបុកវាឲ្យម៉ត់ទុកមួយអន្លើ - បន្ទាប់មកយើងយកខ្ទឹម ល្មៀត ហើយនិងម្ទេស គឺបុកឲ្យម៉ត់ - បុកហើយបានយើងយកសារធាតុទាំងអស់ហ្នឹងមក យកមកដាក់ក្នុងធុង ទើបយកទឹក ៥លីត្រ ទឹកនោមគោ ៥លីត្រ អាចម៍គោ ១គីឡូ យើងយកដល់ដាក់ចូលគ្នាហើយបានយើងកូរៗ បញ្ចូលគ្នាហើយ ទុកបានរយៈពេល ១៥ថ្ងៃ ហ្នឹងគឺប្រើបានហើយ។ * វិធីប្រើទី១ - ប្រើទឹកថ្នាំពុលផ្សំបានបាញ់បណ្ដេញដង្កូវមូរស្លឹកស្រូវ គឺយកទឹកមេថ្នាំ ១លីត្រ លាយទឹកធម្មតា ៣លីត្រ បាញ់បណ្ដេញសត្វល្អិតស៊ីស្រូវ មានដង្កូវស៊ីស្លឹក ដង្កូវមូរស្លឹក ដង្កូវយោលដៃ ដង្កូវយោលទោង ជាដើម។ - សុំបញ្ជាក់ថា ដង្កូវមូរស្លឹកហ្នឹង បើយើងបាញ់ដំណាំស្រូវវិញ គឺយើងត្រូវការយករពាក់ដូចជាបន្លាអីផ្សេងៗ យើងយកមកអូសវាសិន ព្រោះវាមានសំបុកវា វាមូរនៅក្នុងហ្នឹងហើយ កាលណាយើងបាញ់ថ្នាំ វាអត់ចេញ គឺវាអត់ងាប់ទេ។ អ៊ីចឹងគឺយើងត្រូវអូសវាសិន អូសដើម្បីឲ្យវាបែកចេញពីសំបុកវា…