វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់!
រកបានហើយ បងប្អូនដែលចង់ចេះធ្វើចំណីត្រី! វិធីផ្សំចំណីត្រីធម្មជាតិចំណាយអស់តិច និងធ្វើឲ្យត្រីឆាប់ធំធាត់ * ធាតុផ្សំមាន៖ កន្ទក់២បាវជី កាកដូង១បាវជី សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម សណ្តែកសៀងកិន ៦គីឡូក្រាម អតិសុខុមប្រាណ EM ១លីត្រ ស្ករងូ ១គីឡូក្រាម ប្រេងសណ្តែក១-២លីត្រ។ វិធីធ្វើ៖ លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ។ ជួយស៊ែរ ចែករំលែកបន្តដល់កសិករយើងផង! អត្ថបទដោយ៖
អ៊ាង សុផល្លែត Facebook.com/SOPHALLETH