ឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរ
ឥទ្ធិលពលរបស់សត្វមកលើជីវភាពមនុស្សខ្មែរ
តាំងពីយូរលង់ណាស់មកហើយ មនុស្សនិងសត្វតែងតែរស់នៅដោយផ្សារភ្ជាប់ជាមួយនឹងធម្មជាតិ ។
ម្ល៉ោះហើយ ទំនាក់ទំនងរវាងភាគីទាំងបីនេះ តែងតែជះឥទ្ធិពលដល់គ្នាទៅវិញទៅមក ។
រហូតមកដល់សព្វថ្ងៃនេះ វត្តមានសត្វនៅទីកន្លែងណា សម្រែកសត្វរាត្រីចរ
មានប្រផ្នូលយ៉ាងណានោះ ក៏នៅតែមានមនុស្សខ្មែរជឿ និងយកចិត្តទុកដាក់ជាពិសេសនៅឡើយ ។
បន្ទាប់ទៅនេះ ខ្ញុំសូមលើកយកបាតុភូតមួយចំនួនមកបង្ហាញជូនដើម្បីជ្រាប
និងទុកជាការយល់ដឹងខ្លះ ៗ អំពីជំនឿរបស់ខ្មែរ ពីបុរាណ ។
១- សម្រែកខ្លែងស្រាក ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច
សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច ។
សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់
។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា
មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន ។
២- សំឡេងសត្វឪឡយំ ចាស់ៗ ធ្លាប់និយាយថា មានសត្វឪឡ ពីរប្រភេទគឺ ឪឡគោ និងឪឡស្លឹក ។
ឪឡស្លឹក ជាធម្មតាមានមាឌតូច ឯសម្រែករបស់វាក៏ពុំបណ្ដាលឲ្យមានគ្រោះមហន្តរាយអ្វីដែរ ។
តែចំពោះឪឡគោវិញ មានមាឌធំជាងត្មាត ជាងកេងកងទៅទៀ…