ស៊ុយអែតនិងថៃ ប្រឈមមុខនឹងប្រតិកម្មជុំវិញកិច្ចព្រមព្រៀងយន្តហោះចម្បាំង Gripen ដែលមានភាពចម្រូងចម្រាស
បណ្តាសារព័ត៌មានថៃបានចុះផ្សាយព្រោងព្រាតអំពីដំណើរទស្សនកិច្ចរបស់អគ្គមេបញ្ជាការកងទ័ពអាកាសថៃ
លោក
Marshal Panpakdee Pattanakul
និងរដ្ឋមន្ត្រីការបរទេសថៃ លោក
Maris Sangiampongsa
ទៅកាន់ប្រទេសស៊ុយអែត។
ដំណើរទស្សនកិច្ចរបស់ពួកគេគឺដើម្បីបញ្ចប់កិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង
Gripen E/F
ចំនួន៤គ្រឿង
ដែលជាការផ្លាស់ប្តូរមួយបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គម។
កិច្ចព្រមព្រៀងនេះបានក្លាយជាបញ្ហាក្ដៅគគុកនៅក្នុងប្រទេសថៃ។
នេះកើតឡើងបន្ទាប់ពីយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង
Gripen C/D
ដែលពួកគេបានទិញពីប្រទេសស៊ុយអែតក្នុងឆ្នាំ២០១១
ក្នុងអំឡុងពេលនៃការប៉ុនប៉ងឈ្លានពានលើប្រទេសកម្ពុជាពីថ្ងៃទី២៤
ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥។
ប្រទេសថៃគឺជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលបានទិញយន្តហោះចម្បាំង
Gripen ផលិតដោយស៊ុយអែត ហើយបានប្រើប្រាស់វាដើម្បីឈ្លានពានប្រទេសជិតខាង។
ទង្វើនៃការឈ្លានពាននេះអាចនឹងនាំទៅដល់ការចោទប្រកាន់ពីបទ
«ឧក…