ស្វែងយល់ពីយុទ្ធសាស្ត្រ ទស្សនៈ ក្នុងរឿងសាមកុក
សាមកុក ( ឬ នគរទាំងបី )
គឺជារឿងភាគនិទានពីបុរុមបុរាណរបស់ចិន ដ៏ល្បីល្បាញ។ យោងតាមប្រវត្តិសាស្ត្រប្រទេសចិន
នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរាជ្ជកាលស្តេចហាន ក្រុមស្តេចចិន និងមេទ័ពចិន
បានប្រើល្បិចគ្រប់លទ្ធភាពដែលអាចធ្វើទៅបាន ក្នុងការធ្វើចម្បាំង
ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។
ហើយក្នុងពេលនេះ រឿងសាមកុកបានជ្រោតជ្រៀបក្នុងស្រទាប់យុវវ័យកូនខ្មែរនាពេលបច្ចុប្បន្ន
ព្រោះរឿងភាគនេះបានបង្កប់នូវ
ល្បិច យុទ្ធសាស្ត្រ របៀបប្រើមនុស្ស វិធីសាស្ត្រសង្គ្រាម ការដឹកនាំទ័ព
ដែលល្បិចយុទ្ធក្នុងរឿង
សាមកុក នេះ ភាគច្រើនជា ល្បិចបំបែកបំបាក់
បំផ្លាញកំទេច
និងទិញទឹកចិត្តដៃគូរប្រឆាំងរបស់ខ្លួន។
ដូច្នេះ ដើម្បីជាប្រយោជន៍ក្នុងការក្រេបយកចំណេះដឹងពីរឿងភាគនិទាន
សាមកុក នេះ
និងដើម្បីជ្រើសយកទស្សនៈល្អៗពីក្នុងសាច់រឿង ខ្ញុំនឹងចំណាយពេលខ្លះៗ
ដើម្បីប្រមូលផ្តុំគំនិត និងទស្សនៈក្នុងរឿងនេះ ក្នុងការរួមចំណែកចែករំលែកគំនិត
ជាគ្រឿងប្រដាប់បញ្ញាស្មារតី និងបង្កើនចំណេះដឹងថ្មីៗផងដែរ។
សូមបញ្ជាក់ថា ៖ ការធ្វើនេះមិនមែនដើម្បីការឈ្លក់វង្វេង
ឬប្រៀបធៀបខ្លួនទៅនឹងតួអង្គណាមួយនៃសាច់រឿងនេះទេ
គឺគ្រាន់តែចង់ស្រង់យកនូវគំនិតទស្សនៈប៉ុណ្ណោះ។ សូមអរគុណ!
បញ្ជាក់ថា៖ ក្នុងសាច់រឿងខា…