វីធីជួយអោយកូនៗឆាប់ចាំចង់ចាំពាក្យថ្មីៗបានលឿន
សិស្សជាច្រើនតែងតែមានបញ្ហាចំពោះការចងចាំពាក្យថ្មីៗដែលពួគគេបានជួបប្រទះដោយសារតែពួគគេមិនដឹងពីវិធីដែលធ្វើឲ្យពួគគេងាយចងចាំ។
ការចងចាំពាក្យថ្មីមិនពិបាកទៀតនោះទេដោយអ្នកគ្រាន់តែធ្វើតាមវិធីទាំងនេះ៖ ១. កត់ត្រា
វាជារឿងដែលចាំបាច់មួយដែលអ្នកត្រូវតែកត់ត្រារាល់ពាក្យថ្មីៗទាំងអស់ដែលអ្នកបានជួបប្រទះ។
ការកត់ត្រាធ្វើឲ្យអ្នកឆាប់ចាំដៃ
និងជាពិសេសងាយស្រួលសម្រាប់នៅពេលដែលអ្នកចង់រម្លឹកវាសារជាថ្មី។ ២. អាន
អាន អាន អាន អានកាន់តែច្រើនកាន់តែល្អ។ ការអាននេះមានប្រសិទ្ធភាពខ្លាំងណាស់
ព្រោះថានៅពេលដែលអ្នកឃើញកាន់តែញឹកញាប់វានឹងធ្វើឲ្យអ្នកចងចាំដោយមិនដឹងខ្លួន។ ៣. ប្រើប្រាស់ពាក្យទាំងនោះ
វាមិនគ្រប់គ្រាន់នោះទេ បើសិនជាអ្នកគ្រាន់តែព្យាយាមទន្ទេញពាក្យទាំងអស់នោះ
ព្រោះថាអ្នកនឹងអាចភ្លេចវាវិញក្នុងរយៈពេលមួយ។
អ្នកត្រូវតែយកពាក្យថ្មីៗទាំងនោះមកប្រើប្រាស់យ៉ាងហោចណាស់ក៏ឲ្យបាន ១០ដងដែរ
ទើបជួយឲ្យអ្នកចាំបានយូរហើយដឹងពីវិធីប្រើប្រាស់វា។ ៤. ព្យាយាមបង្កើតល្បែងទាក់ទងនឹងពាក្យនោះ
វាកាន់តែល្អបើសិនជាអ្នកអាចបង្កើតល្បែងផ្សេងៗដែលទាក់ទងនឹងពាក្យថ្មីៗទាំងអស់នោះ
ព្រោះវានឹងជួយឲ្យអ្នកងាយចងចាំ និងមានភាព…