កម្រិតបញ្ញា (IQ) របស់យុវជនជំនាន់ Gen Z កំពុងដើរថយក្រោយ

កម្រិតបញ្ញា (IQ) របស់យុវជនជំនាន់ Gen Z កំពុងដើរថយក្រោយ
វិទ្យាសាស្ត្រព្រមាន៖ កម្រិតបញ្ញា (IQ) របស់យុវជនជំនាន់ Gen Z កំពុងដើរថយក្រោយ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលកម្រិតបញ្ញារបស់មនុស្សជាតិបានកើនឡើងពីមួយជំនាន់ទៅមួយជំនាន់។ ប៉ុន្តែថ្មីៗនេះ អ្នកវិទ្យាសាស្ត្រអាមេរិកបានព្រមានថា និន្នាការនេះកំពុងដើរបញ្ច្រាសមកវិញ។ នៅក្នុងសវនាការរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក អ្នកជំនាញផ្នែកខួរក្បាល និងប្រព័ន្ធសរសៃប្រសាទបានលើកឡើងថា យុវជនជំនាន់ Gen Z (អ្នកកើតចន្លោះឆ្នាំ ១៩៩៧-២០១២) អាចនឹងក្លាយជាជំនាន់ដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលមានសមត្ថភាពវិភាគ និងការផ្ដោតអារម្មណ៍ ខ្សោយជាង ឪពុកម្ដាយរបស់ពួកគេ។ មូលហេតុ និងផលប៉ះពាល់៖  ការថយចុះនៃការគិតស៊ីជម្រៅ៖ មិនមែនមានន័យថាពួកគេមិនឆ្លាតនោះទេ ប៉ុន្តែសមត្ថភាពក្នុងការគិតបែបវិភាគ និងការចងចាំរយៈពេលវែងកំពុងធ្លាក់ចុះ។  ឥទ្ធិពលបច្ចេកវិទ្យា៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងទូរសព្ទឆ្លាតវៃហួសប្រមាណ បានផ្លាស់ប្តូរដំណើរការខួរក្បាល។ ការពឹងផ្អែកលើ AI ដើម្បីរកចម្លើយ និងការមើលវីដេអូខ្លីៗជំនួសឱ្យការអានសៀវភៅ ធ្វើឱ្យខួរក្បាលទម្លាប់តែនឹងភាពរហ័ស ប៉ុន្តែខ្វះការពិចារណា។  ការប្រើប្រាស់ពេលវេលា៖ យុវជន …