ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់​ (updated)

ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់​ (updated)
ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់៖ បទពិសោធន៍នៃពន្លឺជីវិត សុបិនអាក្រក់បានកន្លងផុតទៅ ដោយបន្សល់ទុកនូវមេរៀន និងបទពិសោធន៍ដ៏មានតម្លៃបំផុតសម្រាប់ជីវិត។   “ដើរកាត់ផ្នូរខ្មោច ទើបដឹងថាខ្លួននៅរស់”   គឺជាឃ្លាដែលខ្ញុំតែងតែលើកយកមកដាស់តឿនខ្លួនឯង និងចែករំលែកទៅកាន់មិត្តភក្តិ រួមទាំងអ្នកជុំវិញខ្លួនដែលមានទុក្ខលំបាក។ នៅពេលដែលយើងស្ដាប់រឿងរ៉ាវដ៏សែនជូរចត់របស់ពួកគេ វាក៏បានរំលឹកដល់រូបខ្ញុំថា ជីវិតខ្ញុំក៏ធ្លាប់ឆ្លងកាត់ព្យុះភ្លៀង និងភាពស្មុគស្មាញមិនចាញ់គ្នាដែរ។ វាគឺជាគ្រឿងក្រើនរំលឹកថា ទុក្ខលំបាកទាំងឡាយដែលយើងកំពុងប្រឈម វានឹងរលាយបាត់ទៅវិញនៅថ្ងៃណាមួយ ដូចជាពពកខ្មៅងងឹតដែលត្រូវខ្យល់បក់រសាត់ទៅ ដើម្បីបើកផ្លូវឱ្យពន្លឺថ្ងៃដ៏ត្រចះត្រចង់មកជំនួសវិញ។ នេះគឺជាសច្ចធម៌នៃជីវិត។ ក្នុងខណៈពេលដែលអ្នកកំពុងតែរងទុក្ខវេទនា ចូរដឹងចុះថា អ្នកមិនមែននៅឯកោនោះទេ។ មានមនុស្សរាប់លាននាក់នៅលើលោកនេះ កំពុងតែជួបទុក្ខលំបាកដូចអ្នក ឬលើសអ្នករាប់រយរាប់ពាន់ដង។ អ្វីដែលសំខាន់បំផុត មិនមែនជាទំហំនៃទុក្ខនោះទេ ប៉ុន្តែគឺ  “តើអ្នកត្រូវឆ្លងកាត់វាតាមវិធីណា? ”  ជាទូទៅ មនុស្សភាគច្រើនតែងតែមានទម្លាប់គិតខ្លី នៅពេលដែលព្យុះជីវិតបោកបក់មកដល់។ …