ជូបអតិថិជនដែលមាន​ឥរិយាបថ អវិជ្ជមាន ត្រូវធ្វើបែបណា??

ជូបអតិថិជនដែលមាន​ឥរិយាបថ អវិជ្ជមាន ត្រូវធ្វើបែបណា??
មនុស្សម្នាក់ៗ​តែងតែមាន​ចរិកឫកពារ ផ្សែងៗគ្នា​ អ្នកខ្លះស្លូតបូត រមទម្យ អ្នកខ្លះទៀត​ក្រមិចក្រមើម អ្នកខ្លះ​កាច់ ហើយអ្នកខ្លះទៀតក៏ជាមនុស្សឆាប់​ខឹង កុំគួនក្នុងចិត្តជាដើម។ មនុស្សគ្រប់រូប មិនថាគេ​មិនរូបខ្ញុំនោះទេ តែងតែចង់ជួប​មនុស្ស​​ដែលមាន ចរិកលក្ខណៈ ចរិយាមារយាទ​ល្អ ហើយមិន​ចង់ជួប​បុគ្គលណា​ ដែលមាន​ឥរិយាបថ​អវិជ្ជមាននោះទេ។ ព្រោះ​​នាំអោយ​អ្នក ឈឺក្បាល​ វិលមុខ​ទាំងធ្វើអោយយើង​ មានអារម្មណ៏មិនល្អផងដែល ជា​ពិសេស​​​គឺនៅកន្លែងធ្វើការ វាកាន់តែ​ធ្វើអោយយើង​​មានអារម្មណ៏​ធុញថប់នឹង តាន់តឹង​ចំពោះការងារ។  យ៉ាងណាមិញ ប្រសិន​បើអ្នក​មិនហ៊ាន ប្រឈមមុខ ហើយគិចវេច ចេញពី​មនុស្ស​ទាំងអស់​នេះ​ អ្នកនឹងបាត់បង់​ឪកាសជាច្រើន ដូច​ជាឪកាសការងារ ឫក៏លាភ​សការៈផ្សែងៗ ជាដើម ហើយ​អ្នក​ ក៏នឹងក្លាយទៅជាមនុស្សកំសាក ហើយនឹងធ្វើអោយអ្នក​ចុះញ៉ម​អ្នក​ដ៏ទៃរហូត។ ពាក្យ​ខ្មែរយើង​មួយ​ឃ្លាថា៖ ធ្វើជាជ្រួក​កុំខ្លាច​ ទឹកក្តៅ បើអ្នកព្រមចុះចាញ់ ហើយមិនព្រម​រិះរក​ដំណោះស្រាយ អ្នកនឹងបង់ប្រយោជន៏​នៃការប្រស្រ័យទាក់ទង់ជាមួយ​មនុស្សនៅ​ក្នុងសង្គម។ ខ្លួនខ្ញុំផ្ទាល់​នូវពេល​ផ្លាស់ប្តូលការងារមកកាន់ផ្នែកជាអ្នកបំរើរសេវាកម្ម ខ្ញុំបានជួប​នឹង​មាន​បទពិសោធន៏​ជាច្រើន​ ជាមួយ​នឹងការជួបមន…