មនុស្សម្នាក់ៗតែងតែមានចរិកឫកពារ ផ្សែងៗគ្នា អ្នកខ្លះស្លូតបូត រមទម្យ អ្នកខ្លះទៀតក្រមិចក្រមើម អ្នកខ្លះកាច់ ហើយអ្នកខ្លះទៀតក៏ជាមនុស្សឆាប់ខឹង កុំគួនក្នុងចិត្តជាដើម។ មនុស្សគ្រប់រូប មិនថាគេមិនរូបខ្ញុំនោះទេ តែងតែចង់ជួបមនុស្សដែលមាន ចរិកលក្ខណៈ ចរិយាមារយាទល្អ ហើយមិនចង់ជួបបុគ្គលណា ដែលមានឥរិយាបថអវិជ្ជមាននោះទេ។ ព្រោះនាំអោយអ្នក ឈឺក្បាល វិលមុខទាំងធ្វើអោយយើង មានអារម្មណ៏មិនល្អផងដែល ជាពិសេសគឺនៅកន្លែងធ្វើការ វាកាន់តែធ្វើអោយយើងមានអារម្មណ៏ធុញថប់នឹង តាន់តឹងចំពោះការងារ។  យ៉ាងណាមិញ ប្រសិនបើអ្នកមិនហ៊ាន ប្រឈមមុខ ហើយគិចវេច ចេញពីមនុស្សទាំងអស់នេះ អ្នកនឹងបាត់បង់ឪកាសជាច្រើន ដូចជាឪកាសការងារ ឫក៏លាភសការៈផ្សែងៗ ជាដើម ហើយអ្នក ក៏នឹងក្លាយទៅជាមនុស្សកំសាក ហើយនឹងធ្វើអោយអ្នកចុះញ៉មអ្នកដ៏ទៃរហូត។ ពាក្យខ្មែរយើងមួយឃ្លាថា៖ ធ្វើជាជ្រួកកុំខ្លាច ទឹកក្តៅ បើអ្នកព្រមចុះចាញ់ ហើយមិនព្រមរិះរកដំណោះស្រាយ អ្នកនឹងបង់ប្រយោជន៏នៃការប្រស្រ័យទាក់ទង់ជាមួយមនុស្សនៅក្នុងសង្គម។ ខ្លួនខ្ញុំផ្ទាល់នូវពេលផ្លាស់ប្តូលការងារមកកាន់ផ្នែកជាអ្នកបំរើរសេវាកម្ម ខ្ញុំបានជួបនឹងមានបទពិសោធន៏ជាច្រើន ជាមួយនឹងការជួបមន…