កាលពីព្រេងនាយ មានបុរសម្នាក់ នៅស្រុកមួយ អាពុកម្ដាយស្លាប់ទៅ នៅកំព្រាតែម្នាក់ឯង ហើយក្រលំបាកណាស់ គ្មានទ្រព្យសម្បត្តិអ្វីទេ មានតែកាស៣០ច្រកក្នុងទៃ ក្រវាត់ជាប់នៅចង្កេះជានិច្ច ។ បុរសនោះពិចារណាថា << អញទៅទីពឹងអ្នកណានឹងបានសុខ >> គិតទៅឃើញថា << គួរអញទៅជ្រកកោន នឹងលោកក្រឡាហោមចុះ >>។ ហើយក៏ដើរចេញពីផ្ទះទៅ , ទៅដល់ក្រាបសំពះតាមសមគួរ ។ លោកក្រឡាហោមសួរថា << ជីឯង មកពីស្រុកណា មានការអ្វី ? >> ។ បុរសនោះជំរាបថា << ខ្ញុំបាទ មកពីស្រុកឆ្ងាយ អាពុកម្ដាយស្លាប់ចោលអស់ហើយ នៅកំព្រាតែម្នាក់ឯង, ខ្ញុំបាទមកនេះ នឹងសូមជ្រកកោននៅបម្រើ ជាកូនក្មួយតទៅ សូមព្រះតេជព្រះគុណមេត្តា >> ។ លោកនោះសួរថា ជីឯងចេះអក្សរល្មមធ្វើជាស្មៀនបានឬទេ ?>> ។ បុរសជំរាបថា << អក្សរខ្ញុំបាទមិនចេះទេ >> ។ លោកក្រឡាហោមប្រាប់ថា << យើងទទួលឲ្យនៅបាន តែត្រូវឲ្យជីឯងបោសសម្រាមក្រោមផ្ទះយើង រៀងរាល់ថ្ងៃកុំខាន >> ។ បុរសនោះក៏នៅបម្រើ ប…