ខ្ញី និងប្រយោជន៍ចំពោះសុខភាព

ខ្ញី និងប្រយោជន៍ចំពោះសុខភាព
ការចូលចិត្តប្រចាំថ្ងៃរបស់ខ្ញុំគឺការផឹងទឹកតែដាក់ខ្ញី។  ទើបបានស្វែងរកពត៏មានលំអិតស្តីអំពីខ្ញីដើម្បី​ទុកជាចំណេះដឹងនិងឯកសារពីគ្រោះសំរាប់សុខភាព។ ចំពោះ​អ្នក​កើត​ជំងឺ​ផ្តាសាយៈ នៅ​ពេល​អ្នក​ផ្តាសាយ​អ្នក​គួរ​ប្រើ​ខ្ញី​ស្រស់​ ឬ​ប្រើ​តែ​ខ្ញី​ ឬ​ខ្ញី​ក្រៀម​ ដែល​បុក​ឲ្យ​ម៉ដ្ឋ​ក៏​បាន​ យក​មក​រោយ​ក្នុង​ផើង​មួយ​ដែល​ដាក់​ទឹកក្តៅ​រួច​ជា​ស្រេច។ បន្ទាប់​ពី​នោះ​ត្រូវ​ដាក់​ទឹក​ឃ្មុំ​២​ស្លាប​ព្រា​បាយ​រួច​ទើប​យក​ជើង​ទៅ​ត្រាំ​ឲ្យ​បាន​១៥​នាទី​ទៅ​កន្លះ​ម៉ោង។ ធ្វើ​ដូច​នេះ​ទឹកខ្ញី​ក្តៅ​ៗ​នឹង​ធ្វើ​ឲ្យ​ឈាម​ដំណើរ​ការ​បាន​ល្អ​ជាង​មុន​ ធ្វើ​ឲ្យ​ច្រមុះ​ និង​ក្បាល​ធូរ​ស្រាល​រួមទាំង​ជំរុញ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​បាន​យ៉ាង​ប្រសើរ។ តែ​ប្រសិន​បើ​អ្នក​មិន​ចូល​ចិត្ត​ត្រាំ​ជើង​ អ្នក​អាច​ឱនក្បាល​លើ​អាង​ដាក់ទឹក​រួច​ប្រើ​កន្សែង​ពោះ​គោ​គ្រប​ក្បាល​ដើម្បី​ស្រូប​យក​ផ្សែង​ទឹកខ្ញីតាម​ច្រមុះ ក៏ជួយ​ឲ្យ​ធូរ​ស្រាល​ពី​ជំងឺ​ផ្តាសាយ​ដូច​គ្នា។ ចំពោះ​អ្នក​ដែល​មាន​បញ្ហា​ដៃ-ជើងៈ អ្នក​ត្រូវ​យក​ខ្ញី​ស្រស់​មក​ហាន់​ឲ្យ​ល្អិត​ រួច​យក​វា​មក​ម៉ាស្សា​នៅ​លើ​ដើម​ដៃ គល់​ភ្លៅ ចង្កេះ ត្រគាក និ​ងកន្លែង​ដែល​មាន​សែល​ឡូៃត៍​ច្រើន។ កម្តៅ​របស់​ខ…