វគ្គទី១៖ ខុងជឺ បង្រៀនកូន

វគ្គទី១៖ ខុងជឺ បង្រៀនកូន
វគ្គទី១. ខុងជឺ បង្រៀនកូន ខុងជឺ ជាអ្នកគិត ជាអ្នកនយោបាយ ជាអ្នកសិក្សាដ៏អស្ចារ្យរបស់ប្រទេស ចិន និងជាគ្រូនៃលទ្ធិ ខុងជឺ ដែលពិភពលោកបានស្គាល់ច្បាស់។ លោកមានជីវិតកាលពីជាង ២៥០០ ឆ្នាំមុន (មុនគ.ស. ៥៥១-៤៧៩) ក្នុងសម័យដែលប្រទេសចិន កំពុង មានភាពជ្រួលច្របល់យ៉ាងខ្លាំង។  សម័យនោះរាជវង្ស ចូវ ចាប់ផ្ដើមទន់ខ្សោយស្ដេចគ្រប់គ្រ ងនគរចំណុះបាននាំគ្នា​បះបោរពុំ​ព្រម​ស្ថិតនៅក្រោមអំណាចក ណ្ដាលរបស់រាជវង្ស ចូវ ថែមទាំងពួកមន្រ្តីរាជការ ដែលស្ថ ិត​នៅក្រោម​ការគ្រប់គ្រងនាំគ្នាក្ ដាប់អំណាចទុកទៀត ប្រទេសជាតិស្ថិតក្នុងស្ថានភាពអន ាធិបតេយ្យ គ្មាន​ច្បាប់ទម្លាប់ គ្មានអ្នកណាស្ដាប់អ្នកណា ច្បាប់ទម្លាប់ចាស់ៗ ត្រូវបានលុបបំបាត់ចោលខណៈដែលសង្គ មជាតិនៅពុំទាន់អាចបង្កើត​ច្បាប់ទម្លាប់ថ្មីដើម្បីប្រើជំន ួសនៅឡើយ ទើបសង្គមពោរ​ពេញទៅដោយ​ភាពចលាចលដូច្នោះ។ ខុងជឺ គឺជាបញ្ញាជននៅក្នុងនគរ លូ លោកជាអ្នកលើកឡើងទ្រឹស្ដី «មេត្តាធម៌» គឺ «មានសេចក្ដីស្រលាញ់ចំពោះមនុស្សផ ងគ្នា» «អ្វីដែលខ្លួនពុំចង់បាន ចូរកុំរុញទៅឱ្យអ្នកដទៃ» «ខ្លួនអាចនៅឈរបានលុះណាតែអ្នកដទៃ នៅឈរបាន ខ្លួនចម្រើនរុងរឿងបាន លុះណាតែអ្នកដទៃចម្រើនរុងរឿងដែរ» ។  លើសពីនេះនៅមានសំណូមពរឱ្យមនុស្សនៅក្នុងសង្គមបដិបត្តិរវាងគ្នានិង គ្នាត…