ស្វែងយល់ពីយុទ្ធសាស្ត្រ ទស្សនៈ ក្នុងរឿងសាមកុក
សាមកុក (ឬ នគរទាំងបី) គឺជារឿងភាគនិទានបុរាណរបស់ចិនដ៏ល្បីល្បាញ។
យោងតាមប្រវត្តិសាស្ត្រប្រទេសចិន នៅអំឡុងឆ្នាំ ១៨៤ ដល់ ២៨០ នៃរជ្ជកាលស្តេចហាន
ក្រុមស្តេចត្រាញ់ និងមេទ័ពចិន បានប្រើល្បិចគ្រប់លទ្ធភាពក្នុងកិច្ចការចម្បាំង
ដើម្បីដណ្តើមទឹកដីគ្នាទៅវិញទៅមក។
បច្ចុប្បន្ន រឿងសាមកុកបានជ្រួតជ្រាបយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យកម្ពុជា
ព្រោះរឿងភាគនេះបានបង្កប់នូវ ល្បិចយុទ្ធសាស្ត្រ របៀបប្រើប្រាស់មនុស្ស
វិធីសាស្ត្រសង្គ្រាម និងការដឹកនាំទ័ព។ ល្បិចយុទ្ធក្នុងរឿងសាមកុកនេះ
ភាគច្រើនជាការប្រើបញ្ញាដើម្បីបំបែកបំបាក់ បំផ្លាញកម្ទេច
និងទិញទឹកចិត្តដៃគូប្រឆាំងរបស់ខ្លួន។
ដូច្នេះ ដើម្បីជាប្រយោជន៍ក្នុងការក្រេបជញ្ជក់ចំណេះដឹង
និងជ្រើសរើសនូវទស្សនៈល្អៗពីក្នុងសាច់រឿងសាមកុកនេះ
ខ្ញុំនឹងចំណាយពេលខ្លះដើម្បីប្រមូលផ្តុំនូវគំនិត និងទស្សនៈអប់រំផ្សេងៗ
ដើម្បីចូលរួមចំណែកចែករំលែកជាគ្រឿងប្រដាប់បញ្ញាស្មារតី
និងបង្កើនចំណេះដឹងថ្មីៗផងដែរ។
សូមបញ្ជាក់ថា៖ ការចងក្រងនេះ មិនមែនដើម្បីការឈ្លក់វង្វេង
ឬប្រៀបធៀបខ្លួនទៅនឹងតួអង្គណាមួយនៃសាច់រឿងឡើយ
គឺគ្រាន់តែចង់ស្រង់យកនូវគំនិតទស្សនៈអប់រំប៉ុណ្ណោះ។ សូមអរ…