បុរសតណ្ហាក្រាស់
បុរសតណ្ហាក្រាស់ បើតាមការសង្កេតឃើញនៅក្នុងសង្គមជាក់ស្ដែងនិងតាមរយៈព័ត៌មានចុះផ្សាយ ឬនិយាយពីការចាប់រំលោភនិងបុរសដែល មានចំណង់រួមភេទច្រើន ដែលខ្មែរយើងនិយមហៅថាបុរសតណ្ហាក្រាស់។ ការពិតទៅមិនមានបុរសបែបនេះច្រើនទេនៅក្នុងសង្គមជាតិ ហើយក៏មិនមែនមានតែនៅកម្ពុជាដែរ នៅឯបរទេសក៏មានអ្នកដែលមានចំណង់រួមភេទច្រើនដែរ។ នេះដោយសារកត្ដាសរីរាង្គ ទើបបណ្ដាលឱ្យពួកគាត់អាចរួមភេទបានច្រើនដង ដោយមិនមានការធុញទ្រាន់ឬអស់កម្លាំង។ នេះមិនមែនជានិយមន័យផ្លូវការទេ គ្រាន់តែជាការអង្កេតជួបប្រទះ និងឃើញកើតមានឡើងជាញឹកញាប់នៅក្នុងសង្គម។ ផលប៉ះពាល់ដល់បញ្ហាសង្គម និងក្រុមគ្រួសារ បើនិយាយពីការប៉ះពាល់ដល់បញ្ហាសង្គមជាតិមានច្រើន សម្រាប់អ្នកដែលមានចំណង់រួមភេទច្រើន។ ដោយសង្គម គ្រួសារខ្លះភរិយាមិនអាចស៊ូទ្រាំនឹងការរួមភេទច្រើនដងពីសំណាក់ស្វាមីបានទេ ដែលកត្ដាទាំងនេះអាចបង្កឱ្យគូស្វាមីឈានទៅដល់ការ លែងលះបាន។ បញ្ហាមួយទៀតប្រសិនបើក្រុមគ្រួសារ(ភរិយា)មិនអាចស៊ូទ្រាំនឹងការរួមភេទបានច្រើនដង បុរសជាស្វាមីអាចទៅ បង្កការរួមភេទនៅខាងក្រៅ ដែលទង្វើទាំងនេះអាចបណ្ដាលឱ្យមានការឆ្លងនូវជម្ងឺផ្សេងៗ តាមរយៈការរួមភេទជាមួយដៃគូផ្សេងៗ ដោយមិនបានប្រើប្រាស់មធ្យោបាយការពារឱ្យបានត្រឹមត្រូវ។ ប…