អាការ​ធម្មតាក្រោយ​ពេលសម្រាល និង​វិធីទប់ទល់

អាការ​ធម្មតាក្រោយ​ពេលសម្រាល និង​វិធីទប់ទល់
អាការ​ធម្មតាក្រោយ​ពេលសម្រាល និង​វិធីទប់ទល់ បន្ទាប់ពី​សម្រាល ស្ដ្រីជាម្ដាយ​តែងតែ​កើតមាន​បាតុភូត​ធម្មតាមួយ​ចំនួន។ ពិបាកបត់​ជើងតូច ៖ ជារឿង​ធម្មតា លោកអ្នក​អាចយក​ទឹកក្ដៅ​ស្អំពោះ​ខាងក្រោម។ បើការពិបាក​បត់ជើង​នេះអូស បន្លាយ​រយៈពេល​២ថ្ងៃ ចាំបាច់​ត្រូវរក​គ្រូពេទ្យ​ដើម្បី​បូមទឹកចេញ ព្រោះបើ​ទុកយូរ​មិនល្អ​ទ្បើយ។ ឆ្អល់ពោះ ឬ​ដកដង្ហើម​តឹង ៖ ក្រោយពេល​សម្រាល​បើជួបនឹង​បញ្ហា ស្ដ្រីជា​ម្ដាយត្រូវ​ដេកផ្កាប់​មុខដើម្បី​ឱ្យភើ និង​ផោមដែល​អាចសម្រាល​អាការឆ្អល់​ពោះបាន។ តែត្រូវ​ប្រុងប្រយ័ត្ន មិន​ត្រូវប្រើថ្នាំ​សម្រាប់​បញ្ចុះលាមក​ផ្ដេសផ្ដាសទេ ព្រោះអាច​ធ្វើ ឱ្យខះ​ទឹកដោះ។ ឈឺពោះតិចៗ ៖ នេះជាចលនា​រួមមកវិញ​របស់ស្បូន​ទៅកាន់​កន្លែង​ដើមដែល​បង្កទៅជា​ការឈឺ​ពោះអួលៗ។ បើឈឺខ្លាំង ត្រូវយក​ទឹកក្ដៅ​ដាក់ក្នុង​ដបមក​ស្អំពោះ​នឹងបាន​ធូរស្រាលខ្លះ។ នៅពេល​សម្រាល​កូនបាន​មួយសបា្ដហ៍ អាការ​ទាំងនេះ​នឹង បាត់ទៅវិញ។ ធ្លាក់ឈាមតិចៗ ៖ ការធ្លាក់​ឈាមក្រោយ​ពេលសម្រាល​ជាការ​ធម្មតាទេ ប្រហែល​ជា៣សបា្ដហ៍​យ៉ាងយូរវា​នឹងបាត់ទៅ វិញ។ តែបើការ​ធ្លាក់ឈាម​ខ្លាំង ហើយ​មានគ្រុនក្ដៅ​ផងនោះ ចាំបាច់​ត្រូវទៅ​រកគ្រូពេទ្យ ព្រោះ​អាចទម្លាក់​សុកមិន​អស់នៅ ពេល​សម្រាល។ ការព្យា​បាលទាស់ មិនទាន់​…