មូលហេតុនោះគឺ៖
១. ការប្រើប្រាស់សាប៊ូ និងថ្នាំលាបសក់ ដែលមានសារធាតុ Sulfate ធ្វើឱ្យសក់បែកចុង និងជ្រុះសក់។ គួរប្រើសាប៊ូដែលគ្មានសារធាតុនេះ ហើយពេលទិញត្រូវពិនិត្យរកឈ្មោះ "Sulfate" ឱ្យច្បាស់ បើមានកុំទិញប្រើ។ ២. ស្ត្រេសដ៏ចំណុចកំពូល ធ្វើឱ្យក្បាលទំពែក ឬជ្រុះសក់ដែរ។
៣. ទម្លាប់បរិភោគអាហារដែលគ្មានសារចិញ្ចឹមដល់សក់។ ប្រសិនបើអ្នកខ្វះប្រូតេអ៊ីន ជាតិដែក និងម៉ាញ៉េស្យូម អ្នកនឹងជ្រុះសក់ដូចគ្នា។
៤. ងូតទឹកដែលមានកម្លាំងបាញ់ទឹកខ្លាំង ក៏ជ្រុះសក់ដែរ។
៥. អ្នកអាចនឹងមានជំងឺទាក់ទងក្រពេញទីរ៉ូអ៊ីត ហើយរោគសញ្ញារបស់វាមានដូចជាជ្រុះសក់ អស់កម្លាំងល្ហិតល្ហៃ ស្បែកស្ងួត ទល់លាមក និងខ្សោយ។
៦. រោគសញ្ញាពកនៅអូវែ (Polycystic Ovarian Syndrome) បណ្ដាលឱ្យអតុល្យភាពអ័រម៉ូន ដែលនាំឱ្យអ័រម៉ូនឈ្មោះ Testosterone ឡើងខ្ពស់។ ហើយអ័រម៉ូន testosterone ឡើងខ្ពស់បណ្ដាលឱ្យអ្នកឡើងទម្ងន់, កើតមុន, មករដូវ ៥ ទៅ ៦ដងក្នុងមួយឆ្នាំ, ដុះរោមលើខ្លួនច្រើនហួសប្រមាណ និងជ្រុះសក់ក្បាល៕