ដឹងអត់? ការដើរក្នុងអំឡុងពេលមានផ្ទៃពោះ ផ្ដល់ប្រយោជន៍ហួសស្មាន!
ក្នុងពេលដែលស្ត្រីមានគភ៌ នាងត្រូវឆ្លងកាត់ពេលវេលាមានផ្ទៃពោះ ជាពេលដែលនាងមានក្តីសុខខ្លាំងបំផុត ព្រោះវាជាដំណាក់កាលសំខាន់បំផុតដែលបានក្លាយជាអ្នកម្តាយ។ ការមានផ្ទៃពោះជាដំណាក់កាលដ៏ស្រស់ស្អាតបំផុតនៅក្នុងជីវិតនាង ហើយក៏ជាឱកាសមួយដែលអ្នកត្រូវមានការប្រុងប្រយ័ត្នបំផុត ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដើម្បីមើលថែសុខភាពផ្លូវកាយរបស់អ្នកឱ្យបានល្អ អ្នកត្រូវឧស្សាហ៍ទៅជួបនឹងវេជ្ជបណ្ឌិត ដើម្បីផ្លាស់ប្តូររបបអាហារខ្លះផងដែរ។ ម្យ៉ាងវិញទៀត ដើម្បីរក្សារាងឱ្យបានស្អាត វេជ្ជបណ្ឌិតរបស់អ្នកនឹងណែនាំឱ្យអ្នកធ្វើលំហាត់ប្រាណងាយៗ ហើយក្នុងចំណោមលំហាត់ប្រាណទាំងនោះគឺ ការដើរ។ ការដើរមួយៗធម្មតានៅក្បែរឧទ្យានរបស់អ្នកអាចជួយពង្រឹងដល់ការគេង និងកាត់បន្ថយភាពតានតឹងរបស់អ្នក។ ការដើរជាលំហាត់ប្រាណងាយស្រួល។ វាជាលំហាត់ប្រាណបែបកំសាន្ត ហើយវាមិនត្រូវការគម្រោងចាំបាច់ ឬឧបករណ៍អ្វីឡើយ។ ស្បែកជើងមួយសម្រាប់ជាអ្វីដែលអ្នកនឹងត្រូវការ ដើម្បីត្រៀមខ្លួនក្នុងការដើរ។ ដើម្បីឱ្យកាន់តែដឹងច្បាស់ពីអត្ថប្រយោជន៍នៃការដើរក្នុងពេលមាន ផ្ទៃពោះ អ្នកគួរអានអត្ថបទខាងក្រ…