១. រៀបចំបញ្ជីក្នុងការចាយវាយ
ចូរធ្វើការគុណគូរ ពីការចំណាយប្រចាំខែសរុប ដើម្បីឲ្យដឹងថាតើ នៅចុងខែនិមួយៗនៅសល់លុយប៉ុន្មាន សម្រាប់ទុកដាក់សន្សំប្រចាំខែ។ រៀបចំបញ្ជីចំពោះការចំណាយ ឲ្យបានត្រឹមត្រូវ ដូចជាបញ្ជីចំណាយថេរ ដូចជា ប្រាក់ចំណាយលើផ្នែកផ្សេងៗ ចំណាយលើអ៊ីនធើណេត និងការធានារ៉ាប់រង និងរៀបចំបញ្ជីចំណាយអថេរ ដូចជាចំណាយ លើគ្រឿងទេស ម្ហូបអាហា ហ្គាស ការកមន្សាន្តសប្បាយ និងការចំណាយផ្សេងទៀត។ ការធ្វើរៀបចំបញ្ជីបែបនេះធ្វើឲ្យអ្នកដឹងពីស្ថានភាពផ្នែកហិរញ្ញវត្ថុ និងចំណាយដោយប្រសិទ្ធភាព។
២. ការកាត់បន្ថយការចំណាយ
បន្ទាប់ពីការរៀបចំបញ្ជីចំណាយរួចហើយ អ្នកអាចមើលដឹងថាតើ ការចំណាយណាដែលអាចកាត់បន្ថយបាន និងការចំណាយណាដែលចំបាច់។ ចូរបង្កើតជាកញ្ចប់ថវិការ សម្រាប់ចំណាយលើគ្រឿងទេស ម្ហូបអាហារ និងកម្សាន្ត ដែលកញ្ចប់ថវិការនេះឲ្យឈ្មោះថា “ girl/guy money” ដែលកញ្ចប់ថវិការនេះ ពួកគេម្នាក់ៗ ត្រូវអ្វីដែលចង់ក្នុងខែនិមួយៗ។ មួយវិញទៀតអ្នកត្រូវ ផ្អាកការរាល់ការចំណាយណាដែលមិនចាំបាច់ ដូចជាការដាក់ កាតទូរសព្ទដើម្បីតែនិយាយគ្នា ឬលេងអិនធឺណេត ហ្វេសប៊ុក ទូរទស្សន៍ខ្សែកាបមួយរយៈពេលខ្លី ផងដែរ។
៣. បង្កើនប្រាក់ចំណូល
ទន្ទឹមនិងការកាត់បន្ថយការចំណាយ អ្នកត្រូវខិតខំធ្វើការបន្ថែម ឬក៏រកការឯងក្រៅម៉ោងបន្ថែម ដើម្បីបង្កើនប្រាក់ចំណូល ដើម្បីដាក់ទុកក្នុងលុយកញ្ចប់លុយសន្សំ។
