ជីវជាតិ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​កូន​កើត​មក​ឆ្លាត​ជាង​ក្មេង​ដទៃ​

ជីវជាតិ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវការ​ដើម្បី​កូន​កើត​មក​ឆ្លាត​ជាង​ក្មេង​ដទៃ​
​របប​អាហារ​ផ្តល់​សុខភាព មាន​តុល្យភាព​ក្នុងពេល​មាន​ផ្ទៃពោះ​គួរតែ​ជា​របស់​ដែល​សំខាន់​សម្រាប់​បង្កើន​ការលូតលាស់​ខួរក្បាល​របស់​ទារក​ក្នុង​ផ្ទៃពោះ​។ ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​នូវ​ជីវជាតិ​មួយចំនួន​ដែល​មាន​សារៈសំខាន់​យ៉ាង​ពិសេស​សម្រាប់​ការលូតលាស់​ខួរក្បាល​របស់​ទារក​ដូចជា​៖ ​ខូលីន ​​តាម​ការសិក្សា​បានឲ្យដឹងថា សារធាតុ​ខូលីន​អាច​មាន​ឥទ្ធិពល​ពង្រីក​ការលូតលាស់​របស់​ខួរក្បាល​ទារក​ក្នុង​ផ្ទៃ​ម្តាយ​ដោយ​ផ្ទាល់​តែម្តង​។ ស៊ុត​គឺជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ​មួយ​នេះ ក្រៅពីនេះ​ក៏​មាន​ទឹកដោះគោ ផ្កា​ខាត់ណា សាច់មាន់ និង​សាច់គោ​ដែរ​។ ​ ជាតិ​ដែក​ ​ជាតិ​ដែក​គឺជា​ជីវជាតិ​មួយ​ផ្សេង​ទៀត​ដែល​សំខាន់​សម្រាប់​ខួរក្បាល​ទារក​។ តាម​ការសិក្សា​បាន​រកឃើញថា កាលណា​ជាតិ​ដែល​ចូល​ទៅ​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​តិច អាច​ធ្វើ​ឲ្យ​ភា​ពឆ្លាត​វ៉​របស់​វា​គេ​ថយចុះ ជា​ពី​សេស​ជំនាញ​ក្នុង​ការរៀន​ភាសា​តែ​ម្តង​នៅពេល​គេ​អាយុ​បាន ៥​ឆ្នាំ​។ ​ អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បី​ ​អាស៊ីត​ខ្លាញ់​អូ​មេហ្គា​បីជា​សារធាតុដ៏​សំខាន់​ក្នុង​ការបង្កើត​ខួរក្បា​ល និង​រ៉េ​ទីន​។ សារធាតុ​មួយ​នេះ​មាន​ច្រើន​ក្នុង​ត្រី​សាល​ម៉ុង សណ្តែកសៀង និង​តៅ​អ៊ូ​ជាដើម​។ ​ ប្រូតេអ៊ីន​ ​ការ​ដែល​ខ្វះ…