ឥរិយាបថនៃការគេងដែលត្រឹមត្រូវបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ
ឥរិយាបថនៃការគេងដែលត្រឹមត្រូវបំផុតក្នុងកំឡុងពេលមានផ្ទៃពោះគឺ ការគេងបែរចំហៀង។ ហើយឥរិយាបថនៃការគេងដែលល្អជាងគេគឺ ការគេងបែរទៅឆ្វេង។ ការគេងបែរទៅឆ្វេងនឹងជួយជម្រុញបរិមាណឈាម ក៏ដូចជាសារធាតុចិញ្ចឹមទៅឱ្យសុកទារក។ ប្រសិនបើអ្នកគេងឱ្យបានត្រឹមត្រូវ ទារកក្នុងផ្ទៃអ្នកនឹងមានសុវត្ថិភាព។ មានមូលហេតុមួយចំនួនធ្វើឱ្យស្ត្រីមានគភ៌គេងមិនបានស្រួល ដោយសាររាងកាយជួបនឹងបម្រែបម្រួលផ្សេងៗដូចជា៖ ពោះកាន់តែធំឡើង ឈឺខ្នង ចុកក្តៅចុងដង្ហើម ដកដង្ហើមបានខ្លីៗ គេងមិនលក់។ ឥរិយាបថនៃការគេងដែលត្រឹមត្រូវបំផុត គេងអង្កញ់ជើង និងដាក់ខ្នើយនៅចន្លោះជើងទាំង ២របស់អ្នក បើអ្នកមានបញ្ហាឈឺខ្នង គួរគេងបែរទៅចំហៀង ហើយដាក់ខ្នើយនៅក្រោមពោះ បើអ្នកជួបបញ្ហាចុកក្តៅចុងដង្ហើមនៅពេលយប់ ដាក់ខ្នើយពីលើខ្លួនរបស់អ្នក ពេលជិតដល់ថ្ងៃសម្រាល អ្នកនឹងដកដង្ហើមបានខ្លីៗ។ ព្យាយាមគេងបែរទៅចំហៀង ឬដាក់ខ្នើយពីក្រោមពោះ។ ឥរិយាបថនៃការគេងដែលអ្នកគួរចៀសវាង គេងផ្ងារ ការគេងបែបនេះអាចបណ្តាលឱ្យកើតបញ្ហាឈឺខ្នង ផ្លូវដង្ហើម ប្រព័ន្ធរំលាយអាហារ ឬសដូងបាត សម្ពាធឈាមទាប និង…