ទម្លាប់ខ្មែរយើង យើងតែងតែសង្កេតឃើញថា គ្រួសារក្រីក្រភាគច្រើន មានអ្នកចេញរកលុយតែម្នាក់ ឬក៏អ្នករកតិចជាងអ្នកចាំស៊ី ដូច្នេះវានឹងឲ្យសកា្តនុពលរកប្រាក់ចំណូលវាពិបាក ហើយប្រសិនបើបុគ្គលចេញរកស៊ីនោះជួបបញ្ហា ឬឈឺនោះវិបត្តិហិរញ្ញវត្ថុនឹងកើតមានឡើងមិនខាន នាំឲ្យប៉ះពាល់យ៉ាងខ្លាំងដ៏ជីវភាពគ្រួសារទាំងមូល។
កត្តាមួយទៀតគឺការសន្សំលុយ មនុស្សមួយចំនួនចាយលុយខុស ហើយតែងគិតថា បើចំណូលតិចចាយមិនគ្រប់ផង តើសន្សំយ៉ាងម្តេចទៅ លោកថាយើងត្រូវដកចំណាយទុកជាមុន ហើយចៀសវាការចាយមិនចំគោលដៅ មិនមានប្រយោជន៍ ត្រូវផ្លាស់ប្តូរការចាយ ហើយត្រូវចាយឲ្យតិចជាងចំណូល៕
