គួរអោយខ្មាសផែនដី

ខ្មាសនោះសែនខ្មាស   ខ្ញុំខ្មាសលោកិយ   ខ្មាសអស់ប្រុសស្រី   ដែលលង់អាត្មា វង្វែងអំណាច ចិត្តកាចឫស្យា លង់នឹងតណ្ហា លែងដឹងត្រូវខុស។ ខ្ញុំខ្មាសមេឃដី   ខ្មាសជនល្បីៗ   សំដីបាតផ្សារ ខ្មាសអស់ធម្មជាតិ ខ្មាសជាតិសាសនា ខ្មាសអ្នកសិក្សា ប្រាសចាកវិជ្ជា។ ខ្ញុំខ្មាសព្រឹកព្រៃ  ខ្មាសអស់កវី  បណ្ឌិតអាចារ្យ អ្នកប្រាជ្ញអ្នកខ្លាំង  រស់ក្នុងរដ្ឋា  បិទភ្នែកវាចា ប្រាថ្នាលាភបុណ្យ។ កវី នូណារិទ្ធិ