ប្រទេសថៃប្រឈមនឹងការខាតបង់ពាណិជ្ជកម្មប្រមាណ ១.៨៥លានដុល្លារជាមួយកម្ពុជា

ប្រទេសថៃប្រឈមនឹងការខាតបង់ពាណិជ្ជកម្មប្រមាណ ១.៨៥លានដុល្លារជាមួយកម្ពុជា
ជម្លោះព្រំដែនរវាងប្រទេសថៃនិងកម្ពុជា ដែលបានផ្ទុះឡើងកាលពីខែកក្កដា បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។ ហើយបញ្ហានេះពិតជាដូចជាការសាចទឹកដាក់គ្នា គឺរងផលប៉ះពាល់ដូចគ្នា ទាំងកម្ពុជា ទាំងថៃ។ ទិដ្ឋភាពជាក់ស្តែងថៃ រងផលប៉ះពាល់ដោយសារ កង្វះកម្លាំងពលកម្ម និងការខាតបង់ពាណិជ្ជកម្មយ៉ាងច្រើនសន្ធឹកសន្ធាប់។ កម្ពុជាវិញ រងផលប៉ះពាល់ដោយសារ ការបាត់បង់ប្រាក់ចំណូល ពីពលករ និងការកើនឡើងនូវសម្ពាធលើការបង្កើតការងារនៅក្នុងស្រុក។ និយាយជារួម ជម្លោះនយោបាយនិងយោធាបែបនេះ មិនបានផ្តល់ផលចំណេញដល់ភាគីណាមួយឡើយ គឺសុទ្ធតែមានតែការខាតបង់សេដ្ឋកិច្ចសម្រាប់ប្រទេសទាំងពីរ។ សម្រាប់ប្រទេសថៃ: ប្រទេសថៃអាចនឹងខាតបង់ពាណិជ្ជកម្មជាមួយកម្ពុជាប្រមាណ ១.៨៥ ពាន់លានដុល្លារ (នេះបើតាមការ ចុះផ្សាយរបស់សារព័ត៌មាន Nikkei Asian) ប្រសិនបើច្រកព្រំដែននៅតែបន្តបិទ។ ការនាំចេញទំនិញសំខាន់ៗដូចជារថយន្ត គ្រឿងម៉ាស៊ីន និងអាហារស្រស់ៗត្រូវរងផលប៉ះពាល់។ លើសពីនេះ ការចាកចេញរបស់ពលករកម្ពុជាជាង ៨០០,០០០ នាក់ ក៏បណ្តាលឲ្យមានការភ័យខ្លាចចំពោះ កង្វះកម្លាំងពលកម្ម នៅក្នុងវិស័យសំខាន់ៗរបស់ថៃផងដែរ។ សម្រាប់ប្រទេសកម្ពុជា: កម្ពុជាក៏រងផលប៉ះពាល់ធ្ងន…