វិធីធ្វើថ្មាំកំចាត់សត្វល្អិតពីធម្មជាតិសមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព
វិធីធ្វើថ្មាំកំចាត់សត្វល្អិត ពីធម្មជាតិសមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព
ជួយចែករំលែកដល់បងប្អូនកសិករយើងផង
* វត្ថុត្រូវការ៖ - ម្ទេសក្រហមហិរ ៣គីឡូ - ក្រូចឆ្មា ១គីឡូ (ច្របាច់យកទឹក និងដាក់សំបកផ្លែវាចូលផងដែរ) - រំដេង ១គីឡូ - ទឹក ៥លីត្រ។
* វិធីធ្វើ៖
- ចិញ្ច្រាំធាតុផ្សំខាងលើឲ្យម៉ដ្ឋ
រួចដាក់ចូលក្នុងធុងមួយហើយចាក់ទឹកចូលហើយគ្របទុករយៈពេល៧ថ្ងៃ។
- នៅពេលបានរយៈពេល៧ថ្ងៃហើយទឹកល្បាយមានពណ៌ត្នោត និងមានពពុះនៅខាងលើ។
- យកទឹកថ្នាំនេះ១លីត្រលាយជាមួយទឹក២០លីត្រ
បាញ់លើដំណាំដែលទទួលរងការបំផ្លាញរយៈពេល៣ថ្ងៃជាប់គ្នា។
- ឬអាចលាយថ្នាំនេះ១លីត្រជាមួយទឹក៥០លីត្រ
សម្រាប់បាញ់រយៈពេល៧ថ្ងៃជាប់គ្នាចំពោះដំណាំដែលទទួលការបំផ្លាញខ្លាំង
និងការការពាររយៈពេលវែង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត