វិធីធ្វើថ្មាំកំចាត់សត្វល្អិតពីធម្មជាតិសមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព

ចៅព្រាហ្មណ៍


វិធីធ្វើថ្មាំកំចាត់សត្វល្អិត ពីធម្មជាតិសមានប្រសិទ្ធភាពខ្ពស់ មិនប៉ះពាល់សុខភាព

ជួយចែករំលែកដល់បងប្អូនកសិករយើងផង


* វត្ថុត្រូវការ៖

- ម្ទេសក្រហមហិរ ៣គីឡូ

- ក្រូចឆ្មា ១គីឡូ (ច្របាច់យកទឹក និងដាក់សំបកផ្លែវាចូលផងដែរ)

- រំដេង ១គីឡូ

- ទឹក ៥លីត្រ។

* វិធីធ្វើ៖

- ចិញ្ច្រាំធាតុផ្សំខាងលើឲ្យម៉ដ្ឋ រួចដាក់ចូលក្នុងធុងមួយហើយចាក់ទឹកចូលហើយគ្របទុករយៈពេល៧ថ្ងៃ។

- នៅពេលបានរយៈពេល៧ថ្ងៃហើយទឹកល្បាយមានពណ៌ត្នោត និងមានពពុះនៅខាងលើ។

- យកទឹកថ្នាំនេះ១លីត្រលាយជាមួយទឹក២០លីត្រ បាញ់លើដំណាំដែលទទួលរងការបំផ្លាញរយៈពេល៣ថ្ងៃជាប់គ្នា។

- ឬអាចលាយថ្នាំនេះ១លីត្រជាមួយទឹក៥០លីត្រ សម្រាប់បាញ់រយៈពេល៧ថ្ងៃជាប់គ្នាចំពោះដំណាំដែលទទួលការបំផ្លាញខ្លាំង និងការការពាររយៈពេលវែង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត